សេចក្តីជូនដំណឹងស្ដីពី៖ការនាំចេញផលិត​ផលសិប្បកម្ម​​​​ នឹងរៀបចំ “ពិព័រណ៍ផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌា លើកទី៥៥​​​ (IHGF) ពិព័រណ៍និទាឃរដូវដេល្លី ២០២៣​“

ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៧:៤៩ នាទី យប់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

​ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក-លោកស្រីជាម្ចាស់ក្រុមហ៊ុន/សហគ្រាស សេវាករ ពាណិជ្ជករ និងសាធារណជនទូទៅឲ្យបានជ្រាបថា ក្រុមប្រឹក្សាជំរុញការនាំចេញផលិត​ផលសិប្បកម្ម​​​​ នឹងរៀបចំ “ពិព័រណ៍ផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌា លើកទី៥៥​​​ (IHGF) ពិព័រណ៍និទាឃរដូវដេល្លី ២០២៣​ - The 55th Indian Handicrafts &Gifts Fair (IHGF) Delhi Fair (Spring) 2023” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៩ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងម៉ាតហ្រ្គីតធ័រណយដា ទីក្រុងញូវដេល្លី​ប្រទេសឥណ្ឌា​។​​ ពិព័រណ៍ផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី៥៥​​​ (IHGF) មិនត្រឹមតែជាវេទិកាសម្រាប់អ្នកទិញ​ និង​ការបញ្ជាទិញមកពីជុំវិញពិភពលោកនោះទេ ក៏ត្រូវបានចាត់ទុកជាការផ្តល់ឱកាសទីផ្សារ ការធ្វើជំនួបពាណិជ្ជកម្មសម្រាប់អ្នកតាំងបង្ហាញគ្រប់ប្រទេស លើផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ផងដែរ។

​ដំណឹងនេះចាត់ទុកដូចជាការអញ្ជើញ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ និងសាធារណជនទូទៅ មានបំណងចង់ចូលរួមផ្សព្វផ្សាយ​​ផលិត​ផល ឬមាន​គម្រោងស្វែងរកដៃគូពាណិជ្ជកម្ម​​​​ជាអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមបំពេញបែបបទ និងចុះឈ្មោះចូលរួមតាមរយៈគេហទំ​ព័រ៖ www.ihgf​​d​elhi​fair.in/register អ៊ីម៉ែល៖ visitors@ihgfdelhifair.in ឬទាក់ទងផ្ទាល់ទៅស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញតាមអាសយ​ដ្ឋា​ន​​​​​​​ផ្ទះលេខ៥០​-៥២ ផ្លូវសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ ០២៣​ ២១០ ៩១២​/ ០២៣ ២១០ ៩១៣ អ៊ីម៉ែល៖hoc.phnompenh@mea.gov.in/admn.phnompenh@mea.gov.in។

សូ ម អ រ គុ ណ !

ANNOUNCEMENT ៖ The Ministry of Commerce of the Kingdom of Cambodia has the honor to inform all producers, traders, service providers, entrepreneurs and the public that the Export Promotion Council for Handicrafts is organizing “The 55th Indian Handicrafts &Gifts (IHGF) Delhi Fair (Spring) 2023” which will be held from 15th – 19th March, 2023 at the India Expo Centre & Mart, Greater Noida, Delhi NCR, India. The 55th IHGF will not only act as a platform where buyers from across the globe come and place orders, but also be considered as an opportunities for exhibitors both big and small get to meet with buyers on handicrafts products.

In this regard, the Ministry of Commerce of Cambodia would like to invite all interested and concerning parties who wish to participate in the above event shall register at www.ihgfdelhifair.in/register /Email: visitors@ihgfdelhifair.in or contact directly to the Embassy of India in Phnom Penh via address No.50-52, Samdech Pan Ave, Sangkat Boeng Raing, Khan Daun Penh, Phnom Penh. Tel: 023 210 912/023 210 913 at Email:  hoc.phnompenh@mea.gov.in.  

THANK YOU.

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ