ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៤:៣៤ នាទី រសៀល
👁 5
យោងៈ
-ព្រះរាជក្រមលេខ នស/រកម/០២០២/០០៦ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០០២ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់
-ប្រកាសលេខ ០៤៥ MOC/SM 2011 ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១១ ស្តីពីភ្នាក់ងារតំណាងស្របច្បាប់ នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា ក្រសួងនឹងបើកវគ្គបណ្តុះបណ្តាលត្រៀមប្រឡង និងធ្វើការប្រឡងសមត្ថភាពដើម្បីក្លាយជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខខណ្ឌដូចខាងក្រោម៖
ក. លក្ខខណ្ឌនៃការចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលត្រៀមប្រឡង
ដើម្បីមានសិទ្ធិចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលត្រៀមប្រឡង បេក្ខជនទាំងពីរភេទត្រូវ៖
- មានសញ្ជាតិខ្មែរ
- មានសញ្ញាបត្រយ៉ាងហោចណាស់បរិញ្ញាបត្រ ឬសញ្ញាបត្រដែលសមមូល
- មាននិវេសនដ្ឋានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង/ឬ
- មានទីតាំងប្រកបអាជីវកម្ម ឬការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ. លក្ខខណ្ឌនៃការចុះឈ្មោះប្រឡង
បេក្ខជនដែលដាក់ពាក្យសុំចុះឈ្មោះប្រឡង ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលត្រៀមប្រឡងឱ្យបានយ៉ាងតិច ចំនួន ៦៤ ម៉ោង។
គ. កាលបរិច្ឆេទទទួលពាក្យ និងទីកន្លែងទទួលពាក្យសុំចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាល ត្រៀមប្រឡង
កាលបរិច្ឆេទទទួលពាក្យស្នើសុំចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលត្រៀមប្រឡង ចាប់ពីថ្ងៃជូនដំណឹងរហូត ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។
បេក្ខជន ត្រូវបំពេញសំណុំលិខិតស្នើសុំចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលត្រៀមប្រឡងដោយផ្ទាល់ដៃ ហើយត្រូវយកមកដាក់នៅលេខាធិការដ្ឋាន នៃគណៈកម្មការប្រឡងរបស់ក្រសួងពាណិជ្ជកម្ម(នាយកដ្ឋានកម្មសិទ្ធិបញ្ញា)។
ចំនួនបេក្ខជនដែលអនុញ្ញាតឱ្យចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលត្រៀមប្រឡង ត្រូវបានកំណត់ត្រឹមចំនួនសែសិបប្រាំ(៤៥)កន្លែង និងត្រៀមបម្រុងចំនួនប្រាំ (៥) កន្លែង។
ឃ. សំណុំលិខិតស្នើសុំចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលត្រៀមប្រឡង
១. ជីវប្រវត្តិសង្ខេប មានបិទរូបថត( ៤x៦) ចំនួន ០១ ច្បាប់
២. បង្កាន់ដៃទទួលពាក្យ(មានគំរូស្រាប់) ចំនួន ០២ ច្បាប់
៣. សាលាកបត្រឯកត្តជន (មានគំរូស្រាប់) ចំនួន ០១ ច្បាប់
៤. ច្បាប់ចម្លងសញ្ញាបត្រដែលមានការបញ្ជាក់ត្រឹមត្រូវឬ
លិខិតបញ្ជាក់ដែលចេញដោយស្ថាប័នមានសមត្ថកិច្ច ចំនួន ០១ ច្បាប់
សំណុំលិខិតស្នើសុំខាងលើអាចទាញយកពីគេហទំព័រ www.cambodiaip.gov.kh
ង. ប្រធានបទនៃវគ្គបណ្តុះបណ្តាលត្រៀមប្រឡង និងប្រធានបទដែលត្រូវប្រឡង
- វគ្គបណ្តុះបណ្តាលត្រៀមប្រឡងមានរយៈពេល ៦៤ ម៉ោង
- ប្រធានបទនៃវគ្គបណ្តុះបណ្តាលត្រៀមប្រឡង និងសម្រាប់ការប្រឡង មានដូចខាងក្រោម៖
១. សញ្ញាណជាមូលដ្ឋាននៃកម្មសិទ្ធិបញ្ញា
២. ការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅព្រះរាជាណាចក្រកម្ពុជា
៣. កិច្ចព្រមព្រៀងនិងអនុសញ្ញាអន្តរជាតិអនុវត្តចំពោះការចុះបញ្ជីម៉ាក
៤. ទស្សនទានរបស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងដំណើរការចុះបញ្ជី
៥. និយមន័យនៃការដាក់ពាក្យ និងដំណើរការត្រួតពិនិត្យម៉ាក និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
៦. បណ្តឹងជំទាស់ និងសវនាការ
៧. កិច្ចការក្រោយការចុះបញ្ជីម៉ាក
៨. អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ និងការក្លែងបន្លំ
៩. វិធានការតាមមាត់ច្រកព្រំដែន និងវិធានការបណ្តោះអាសន្ន
១០. ការអនុវត្តច្បាប់ និងការដាក់ទោសទណ្ឌ។
ច. កាលបរិច្ឆេទចាប់ផ្តើមវគ្គបណ្តុះបណ្តាល និងមណ្ឌលសិក្សា
- កាលបរិច្ឆេទវគ្គបណ្តុះបណ្តាល៖ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣
- ម៉ោងសិក្សា៖ រៀងរាល់ព្រឹក ពីម៉ោង ៨:០០ ដល់ ១១:៣០ នាទីព្រឹក
- មណ្ឌលសិក្សា៖ ទីស្តីការក្រសួងពាណិជ្ជកម្ម
ឆ. កាលបរិច្ឆេទប្រឡងជ្រើសរើស និងមណ្ឌលប្រឡង
- កាលបរិច្ឆេទប្រឡង នឹងជូនដំណឹងនៅពេលក្រោយ
- មណ្ឌលប្រឡង ទីស្តីការក្រសួងពាណិជ្ជកម្ម។
ព័ត៌មានលម្អិតផ្សេងៗទៀត បេក្ខជនអាចទំនាក់ទំនងដោយផ្ទាល់មកលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការប្រឡងនៃក្រសួងពាណិជ្ជកម្ម (នាយកដ្ឋានកម្មសិទ្ទិបញ្ញា) រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈទូរស័ព្ទលេខ ០១១ ៣៣៨ ៣៣៧ ០១២ ៤៥ ៦៧ ៦៧ ។
សូមអរគុណ!
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣