ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៤:៤៣ នាទី រសៀល
👁 0
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដឹកនាំដោយ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. ជាមួយនឹង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. សមាជិក និងជាប្រធានលេខាធិការដ្ឋាននៃ គ.ប.ក. ព្រមទាំងសហការី បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការរួមបញ្ចូលគ្នានៃធុរកិច្ច ក្រោមអធិបតីភាព ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
កិច្ចប្រជុំអន្តរក្រសួងនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ជាច្រើនរូប៕
ជាលទ្ធផល កិច្ចប្រជុំបានបញ្ចប់ការពិភាក្សាទាំងស្រុងលើ អនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការរួមបញ្ចូលគ្នានៃធុរកិច្ច ហើយអង្គប្រជុំបានឯកភាពបន្តនីតិវិធីរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនូវអនុក្រឹត្យនេះ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣