ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ម៉ោង ១០:២៧ នាទី ព្រឹក
👁 1
(ភ្នំពេញ)៖ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម គឹម មាសសុខសីហា តំណាង ឯកឧត្តម ម៉ៅថូរ៉ា ប្រធានក្រុមការងារ បានដឹកនាំក្រុមការងារបច្ចេកទេសនៃ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន រួមមាន៖ លោក លឹម ច័ន្ទសុភ័ក្រ្ត,លោក ចេង ស្រ៊ុនហាក់,លោកស្រី ស សិរីវិច្ឆិកា ,កញ្ញា មឿក ឈុនលី ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្ម ប្រចាំខេត្តបាត់ដំបង សម្រាបអាណត្តិទី១ លើកទី២។
ជាលទ្ធផល ឧកញ៉ា ភួយ វាសនា ទទួលបានការជ្រើសរើស ជាប្រធានសភាពាណិជ្ជកម្ម ខេត្តបាត់ដំបង សម្រាប់អាណត្តិទី១ លើកទី២ បន្តទៀត ដោយសមាជិកទាំង១៤រូប បានសម្រេចបោះឆ្នោតជ្រើសរើស ឧកញ៉ា ភួយ វាសនា និងសមាជិក១រូប បានបោះឆ្នោតអនុបវាទ។
បន្ទាប់ពី ការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្ម ខេត្តបាត់ដំបង សម្រាប់អាណ្ណត្តិទី១ លើកទី២ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រុមការងារបានបន្តដំណើរទៅខេត្តសៀមរាប ដើម្បីរៀបចំដំណើរការចាប់លេខរៀង ជូនបេក្ខជនឈរឈ្មោះជាសមាជិកជ្រើសប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប និងបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត នៅថ្ងៃទី៥ខែមករាឆ្នាំ២០២៣ បន្តទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣