សេចក្តីជូនដំណឹងស្ដីពី៖ការរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ម៉ោង ០១:២២ នាទី រសៀល

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនទូទៅឱ្យបានជ្រាបថា៖ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក ឱ្យមានភាពរស់រវើក និងឱ្យកាន់តែប្រសើរឡើងនូវការទទួលស្គាល់ និងគាំទ្រផលិតផលខ្មែរ ស្របតាមយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល  កម្ពុជា ក្នុងការជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប។

 ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើនសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ឱ្យមានភាពប្រទាក់ក្រឡាពីកសិដ្ឋានមកទីផ្សារ ជាវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកត្រូវការផលិតផលយកទៅចែកចាយបន្ត និងបំផុសស្មារតីអ្នកប្រើប្រាស់ទូទៅ ឱ្យចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូលពីបរទេសជាជំហានៗ។

 ក្នុងឱកាសនេះ ក្រសួង សូមអញ្ជើញលោក លោកស្រី ជាផលិតករ ម្ចាស់កសិដ្ឋាន អ្នកកែច្នៃ សមាគម   អាជីវកម្ម និងសហគមន៍ផលិតបន្លែ និងផ្លែឈើខ្មែរ ដែលត្រូវការស្តង់ដាក់តាំងផលិតផលសម្រាប់ស្វែងរកដៃគូពាណិជ្ជកម្ម ឬមានគម្រោងចុះកិច្ចសន្យាទិញ-លក់ សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរ នៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទូរស័ព្ទទំនាក់ទំនង ៖   ០១២ ៧០៣ ៣៩៣ ឬ ០៧៧ ៣៣៩ ៤៣៩ ឬ ០១៦ ៤១៦ ៨២៥  

អាសយដ្ឋានអ៊ីមែល៖  sopheap.sok56789@gmail.com / neary86@gmail.com /

chaoji168@gmail.com ឬ ទាក់ទងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប៖ ទូរស័ព្ទលេខ ០១២ ៥៥០ ៦៣៥ អាសយដ្ឋានអ៊ីម៉ែលល៖  kimlyph@gmail.com

សូមអរគុណ!

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ