ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៧:៤២ នាទី យប់
👁 7
(ខេត្តកំពង់ធំ)៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស របស់ក្រសួងពាណិជ្ជកម្មបានរៀបចំការបោះឆ្នោត បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារអាណត្តិទី២ លើកទី២ ដែលប្រពឹត្តិទៅនៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មកម្ពុជា និងរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រាសី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា រួមទាំងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន រួមមាន៖ លោក លឹម ច័ន្ទសុភ័ក្រ្ត លោក ចេង ស្រ៊ុនហាក់ លោកស្រី ស សិរីវិច្ឆិកា កញ្ញា មឿក ឈុនលី និង កញ្ញា អ៊ន ភារិន ព្រមទាំងក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ មន្ទីរពាក់ព័ន្ធ និងសមាជិកសភាពាណិជ្ជកម្មក្នុងអាណត្តិ និងបេក្ខជនឈរឈ្មោះជាច្រើនរូប។
ជាលទ្ធផល បេក្ខជនសរុបចំនួន ៧រូប បានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ អាណត្តិទី២ លើកទី២ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន៨រូប ដែលទទួលបានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តកំពង់ធំសរុបចំនួន ៥៣៤ស្មើនឹង ៧៦% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ៧០៤នាក់។
សមាសភាពប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ អាណត្តិទី២ លើកទី២ គឹ ឧកញ៉ា ហេង សំណាង ដែលទទួលបាន សម្លេងគាំទ្រ១៥សម្លេង លើ ១៥សម្លេង ដែលទទួលបានសេចក្តីទុកចិត្តពីសមាជិកជ្រើសតាំងទាំង ១៥ រូប៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣