ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអំពី "របាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាឆ្នាំ២០២២"

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៤:៤៩ នាទី រសៀល

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Hotel Le Royal ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអំពី “របាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ឆ្នាំ ២០២២” ដែលមានការចូលរួមពីស្ថាប័នផ្សេងៗ រួមមាន៖ សហគ្រិនខ្មែរ ធនាគារ ABA ក្រុមហ៊ុន Sabay ក្រុមហ៊ុន Prudential និង ក្រុមហ៊ុន FoodPanda។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា “របាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាឆ្នាំ២០២២” គឺជារបាយការណ៍អំពីទិដ្ឋភាពទូទៅនៃពាណិជ្ជកម្មអេឡិចត្រូនិកនៅប្រទេសកម្ពុជា និងលើកឡើងអំពីបញ្ហាប្រឈម គំនិតផ្តួចផ្តើម និងអនាគតនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅប្រទេសកម្ពុជា មានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ជាពិសេស ក្នុងអំឡុងបរិបទកូវីដ-១៩ ហើយភាពជោគជ័យដ៏លើសលប់នេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងការគាំទ្រពីដៃគូអភិវឌ្ឍន៍ ចូលរួមអភិវឌ្ឍក្របខ័ណ្ឌ និងយុទ្ធសាស្ត្រឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាដ៏ឆាប់រហ័ស និងជាពិសេសការចូលរួមចំណែកពីវិស័យឯកជន ដើម្បីចាប់យកឱកាសក្នុងការផ្លាស់ប្តូរចាប់យកឌីជីថលសម្រាប់ពាណិជ្ជកម្ម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកបញ្ជាក់ពីសមិទ្ធិផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តបទដ្ឋានគតិយុទ្ធ និងយុទ្ធសាស្ត្រជំរុញសេដ្ឋកិច្ចឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយរាជរដ្ឋាភិបាល រួមមាន៖ ច្បាប់ស្តីអំពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការរៀបចំយុទ្ធសាស្ត្រសមាហរកម្មពាណិជ្ជកម្ម យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM) និងក្របខណ្ឌគោលនយោបាយផ្សេងៗទៀត។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះ PROFITENCE សម្រាប់ការបោះពុម្ពផ្សាយអំពីទិដ្ឋភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាឆ្នាំ២០២២ និងបានលើកទឹកចិត្តដល់វិស័យឯកជន ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យបន្តការខិតខំប្រឹងប្រែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ ជាពិសេសការប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនាពេលអនាគត ក្នុងបំណងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

------------

(Phnom Penh): On 12 January, 2023, His Excellency Samheng Bora, Secretary of State of Ministry of Commerce, representing His Excellency PAN Sorasak, Minister of Commerce has presided over the official launch “2022 E-Commerce Report“ by PROFITENCE with the participation of leading institutions including Khmer Enterprise, ABA Bank, Sabay, Prudential and Food Panda, which was held at Raffles Hotel Le Royal.

The “2022 E-Commerce Report” produced by PROFITENCE, is a comprehensive overview of Cambodia’s E commerce landscape and addressing challenges, initiatives and the future of E-commerce. His Excellency has stated that Cambodia has witnessed the rapid growth of e-commerce within the last 5 years, especially during the covid-19 pandemic, and this overwhelming success owed to the efforts of the Royal Government of Cambodia together with the supports from development partners to develop digital framework and strategy in response to the fast technology evolution and the contribution by private sector to seize the opportunities to participate in the digital transformation for trade.  

His Excellency also highlighted the importance and appreciation of the private sector and cooperation partners, especially UNDP Cambodia, which has always supported and is an important development partner of the Royal Government of Cambodia, especially the Ministry of Commerce in promoting trade in Cambodia. His Excellency also highlighted the key achievements of Ministry of Commerce in adopting regulations and strategies to promote digital economy in line with national policy of the Royal Government of Cambodia, including E-Commerce Law, Cambodia Trade Integration Strategy 2019-2023, E-Commerce Strategy, Go4eCAM project and other policy frameworks.

With closing remarks, His Excellency Samheng Bora, Secretary of State of Ministry of Commerce expressed thanks to PROFITENCE for their publication on the 2022 E-commerce landscape in Cambodia. He also would like to encouraged the private sector and relevant stakeholder continue the hard work to contribute to country's economic development, especially transforming Cambodia into a digital economy in the future as well as realizing Cambodia's vision of becoming a high-middle-income country in 2030 and high-income country in 2050.

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ