ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ម៉ោង ០៦:៤៥ នាទី ល្ងាច
👁 3
(សៀមរាប)៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ចំណុះក្រសួងពាណិជ្ជកម្ម បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១ ដែលប្រពឹ្រត្តិទៅនៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មកម្ពុជា និងរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត និងមានការចូលរួមពី ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ, ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ព្រមទាំងក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ និងសមាជិកសភាពាណិជ្ជកម្មក្នុងអាណត្តិ ព្រមទាំងបេក្ខជនឈរឈ្មោះជាច្រើនរូប។
ជាលទ្ធផល បេក្ខជនសរុបចំនួន១០រូបបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន១៦រូប ដែលទទួលបានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តសៀមរាប សរុបចំនួន២០៨ស្មើនឹង៦៨%នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន៣០៨។ សមាសភាពប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១ គឺ ឧកញ៉ា ហ៊ុយ ភៀវ ដែលទទួលបានសម្លេងបោះឆ្នោតទុកចិត្តពីសមាជិកជ្រើសតាំងទាំង១៥ រូប ស្មើនឹងសម្លេងគាំទ្រ១៥ លើ១៥៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣