ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា បានទទួលមរណភាពដោយជរាពាធ

ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ១១:៤២ នាទី ថ្ងៃត្រង់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ វេលាម៉ោង ១៨:១៣នាទីដោយជរាពាធ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តដ៏សែនក្រៀមក្រំនេះ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវសមានទុក្ខជាមួយ ប្រកបដោយអនិច្ចលក្ខណធម៌ ដ៏ ជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគ និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ លោកជំទាវ ប៊ុន សុថា គឺជាកុលធីតាដ៏ឆ្នើមមួយរូបដែលបានលះបង់អស់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីគ្រប់បែបដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ក៏ដូចជាការបាត់បង់នូវ  ស្រី ប្អូនថ្លៃស្រី មាតា មាតាក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ គួរជាទីគោរពស្រឡាញ់ចំពោះក្រុមគ្រួសារនិងបងប្អូនញាតិមិត្តទាំងអស់។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្ម សូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ