សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំកម្មវិធី ទិវាកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៣-០៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ១២:២១ នាទី ថ្ងៃត្រង់

👁 6

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា  មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី ដែលជាពាណិជ្ជករ ផលិតករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅឲ្យបានជ្រាបថា ដោយទទួលបានការគាំទ្រសម្របសម្រួលពី ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រសួងពាណិជ្ជកម្ម នឹងចូលរួមរៀបចំកម្មវិធី ទិវាកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៣-០៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងការចូលរួមនេះ ក្រសួង នឹងផ្តល់ស្តង់ចំនួន ០២ ដែលមានទំហំ ១៩.៤៤ ម៉ែត្រការ៉េ ដោយឥតគិតថ្លៃ ជូនក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលមានបំណងនាំយកផលិតផលខ្មែរ និងសេវាទៅដាក់តាំងបង្ហាញផ្សព្វផ្សាយ ស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិ ដោយឡែកការចំណាយក្នុងការធ្វើដំណើរ ជាបន្ទុករបស់អ្នកចូលរួម។  

ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោក-លោកស្រី ដែលជាពាណិជ្ជករ ផលិតករ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ឬមានបំណងចូលរួមជំនួបស្វែងរកដៃគូពាណិជ្ជកម្ម ឬអង្កេតទីផ្សារនៅប្រទេសជប៉ុន សូមបំពេញបែបបទចូលរួម ឬទាក់ទងផ្ទាល់មកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ជាកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមន្រ្តីសម្របសម្រួលតាមរយៈ ទូរស័ព្ទលេខ ០៨៩ ៩១១ ១០១ ឬអ៊ីម៉ែល sanphirun1977@gmail.com ។

សូមអរគុណ

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ