គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» រៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង លើរបៀបវារៈសំខាន់ៗ ចំនួន ៣

ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ១២:០៣ នាទី ថ្ងៃត្រង់

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានរៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន  ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង លើរបៀបវារៈសំខាន់ៗ ចំនួន ៣ រួមមាន៖ ៖ (១.)សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការចេញវិធានការផ្អាកជាបណ្តោះអាសន្ន និង/ឬសេចក្តីសម្រេចរបស់ គ.ប.ក. (២.)សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការគណនាប្រាក់ផាកពិន័យ និង (៣.)សេចក្តីព្រាងសេចក្តីសម្រេចស្តីពីកម្រិតកំណត់នៃការជូនដំណឹងជាមុនអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។

កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និង ឯកឧត្តម លោកជំទាវ សមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ  ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃលេខាធិការដ្ឋាននៃ គ.ប.ក. ជាច្រើនរូប។

កិច្ចប្រជុំលើកទី៣ របស់ គ.ប.ក. នេះ គឺមានគោលបំណងផ្តល់ឱកាសដល់សមាជិក គ.ប.ក. ទាំងអស់ផ្តល់ធាតុចូលសំខាន់ៗលើឯកសារទាំងនេះ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងសមស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្តល់ឱកាសជូនលេខាធិការដ្ឋាននៃ គ.ប.ក. ឆ្លើយតប និងការផ្តល់សេចក្តីពន្យល់ដល់ គ.ប.ក. ពាក់ព័ន្ធនឹងការរៀបចំ និងកសាងនូវឯកសារទាំងនេះ ក្នុងកំឡុងពេលកិច្ចប្រជុំតែម្តង។

ជាលទ្ធផល អង្គប្រជុំបានឯកភាពជារួមលើខ្លឹមសារនៃឯកសារទាំង ៣ ខាងលើ ព្រមទាំងឯកភាពក្នុងការទទួលធាតុចូលបន្ថែមលើឯកសារទាំងនេះ ពីសមាជិក គ.ប.ក. ទាំងអស់ ត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈការបញ្ជូនធាតុចូលទាំងនោះមកលេខាធិការដ្ឋាន ក្នុងការសម្របសម្រួល និងកែសម្រួល ដើម្បីដាក់ជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន  គ.ប.ក. ចុះហត្ថលេខា៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ