ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៣:១៦ នាទី រសៀល

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ប៉េកាំង, ចិន)៖ នាថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចថ្ងៃទីពីរនៅប្រទេសចិន, ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន (Li Keqiang) ដើម្បីពង្រឹងកិច្ចសហការ និងជំរុញការវិនិយោគនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើបន្ថែមទៀត។

កិច្ចជំនួបពិភាក្សាការងារ ដែលធ្វើឡើងចំខួបលើកទី ៦៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃមិត្តភាពរឹងមាំដូចដែកថែប និងឯកភាពបន្តជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់គ្រប់ទម្រង់ ដើម្បីការអភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការជឿជាក់ផ្នែកនយោបាយ។

ក្នុងជំនួបពិភាក្សាការងារនេះ ភាគីចិនប្រកាសដាក់ចេញនូវជំហរនយោបាយនៃទំនាក់ទំនងជាមួយកម្ពុជាចំនួន៤ រួមមាន ១៖ ការជ្រើសរើសមាគ៌ា អភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន, ២៖ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នានា, ៣៖ ការអភិវឌ្ឍបន្តបន្ទាប់ តាមរបៀបវារៈនយោបាយកម្ពុជា និង៤៖ ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ដោយឡែកភាគីកម្ពុជាវិញ បានប្រកាសប្រកាន់នូវនយោបាយចំនួន៣ រួមមាន ១៖ ប្រកាន់នយោបាយចិនមួយ, ២៖ ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ចិន និង៣៖ គាំទ្រចិន ការពារផលប្រយោជន៍ស្នូលព្រមទាំងការបង្រួបបង្រួមជាតិ។

ក្រៅពីប្រកាសប្រកាន់នូវជំហរនយោបាយដូចខាងលើហើយនោះ កម្ពុជា និងចិន ក៏បានប្រកាសសម្ពោធព្រឹត្តិការណ៍នានា នៃឆ្នាំមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន សំដៅជំរុញការកសាងសហគមន៍វិសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាព និងកម្រិតខ្ពស់។

ក្នុងឱកាសនោះ ភាគីចិន ក៏បានកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗនានា ដែលកម្ពុជាសម្រេចបានក្នុងការកសាងស្ថេរភាពជាតិ វិបុលភាព ព្រមទាំងពង្រីកឥទ្ធិពលកម្ពុជាលើឆាកអន្តរជាតិ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ