ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាន់ សុផាន បានទទួលមរណភាពដោយជរាពាធ

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៧:៣៤ នាទី យប់

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាន់ សុផាន ត្រូវជាឳពុក ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ‌ ក.ប.ប.‌  ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៣:៤៩នាទីទៀបភ្លឺ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយជរាពាធ។

ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវសមានទុក្ខជាមួយ ប្រកបដោយអនិច្ចលក្ខណធម៌ ដ៏ ជ្រាលជ្រៅ ចំពោះការបាត់បង់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាន់ សុផាន ដែលជាកុលបុត្រដ៏ឆ្នើមមួយរូប បានលះបង់អស់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីគ្រប់បែបដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ក៏ដូចជាការបាត់បង់នូវ ស្វាមី បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ គួរជាទីគោរពស្រឡាញ់ចំពោះក្រុមគ្រួសារនិងបងប្អូនញាតិមិត្តទាំងអស់។

ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្ម សូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាន់ សុផាន បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ