ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៣:១២ នាទី រសៀល
👁 0
(ខេត្តក្រចេះ)៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្មបានរៀបចំការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី អាណត្តិទី២ លើកទី១ ដែលប្រពឹ្រត្តិទៅនៅមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មកម្ពុជា និងរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត និងមានការចូលរួមពី ឯកឧត្តម សួស សេរីសួស្តី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ព្រមទាំងក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ មន្ទីរពាក់ព័ន្ធ និងសមាជិកសភាពាណិជ្ជកម្ម សមាជិកទីប្រឹក្សា ពាណិជ្ជករ អាជីវករ សេវាករនៅក្នុងខេត្ត និងបេក្ខជនឈរឈ្មោះជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បួន សារៈមុនី បានណែនាំពីនីតិវិធី និងដំណើការបោះឆ្នោតដែលមានដូចជា ១. ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី អាណត្តិទី២លើកទី១ ដែលប្រព្រឹត្តទៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ២.ចាប់លេខរៀង និងរៀបចំសន្លឹកឆ្នោត ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ៣. ថ្ងៃស ផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ និង ៤.ថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ក៏បានធ្វើការណែនាំបន្ថែមពីលក្ខខណ្ឌដល់ពាណិជ្ជករ អាជីវករ សេវាករនៅក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលមានបំណងចុះឈ្មោះឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី សម្រាប់អាណត្តិទី២ លើកទី១។
ជាចុងក្រោយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមតិស្នើឱ្យពាណិជ្ជករ អាជីវករ សេវាករ ចូលរួមឱ្យបានផុសផុលនៅក្នុងការចូលរួមចុះឈ្មោះបោះឆ្នោត ក៏ដូចជាចុះឈ្មោះឈរជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី អាណត្តិទី២ លើកទី១ ដើម្បីឱ្យការបោះឆ្នោតប្រកបទៅដោយរលូន និងទទួលបានបេក្ខជនដែលសមត្ថភាពមកបន្តអាណត្តិការងាររបស់សភាពាណិជ្ជកម្ម ក៏ដូចជាចូលរួមនៅក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣