ឯកឧត្តម បួន សារៈមុនី អញ្ជើញជាអធិបតីក្នុងពិធីបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១

ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៤:៤០ នាទី រសៀល

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ខេត្តកំពង់ចាម)៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មកម្ពុជា និងរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១។

ពិធីនេះ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសនៃក្រសួងពាណិជ្ជកម្ម នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម អនុប្រធានមន្ទីរខេត្តមណ្ឌលគិរី ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ព្រមទាំងក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តកំពង់ចាម មន្ទីរព័ត៌មានខេត្តកំពង់ចាម សមាជិកសភាពាណិជ្ជកម្ម សមាជិកទីប្រឹក្សា ពាណិជ្ជករ អាជីវករ សេវាករនៅក្នុងខេត្ត និងបេក្ខជនឈរឈ្មោះជាច្រើនរូប។  

នៅក្នុងឱកាសនោះដែរ ឯកឧត្តម បួន សារៈមុនី ណែនាំពីនីតិវិធី និងដំណើការបោះឆ្នោតដែលមាន ដូចជា ១. ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣លើកទី១ ដែលប្រព្រឹត្តទៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ២.ចាប់លេខរៀង និងរៀបចំសន្លឹកឆ្នោត ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ៣. ថ្ងៃស ផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ និង៤.ថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមក៏បានធ្វើការណែនាំបន្ថែមពីលក្ខខណ្ឌសម្រាប់ដល់ពាណិជ្ជករ អាជីវករ សេវាករនៅក្នុងខេត្តកំពង់ចាម-មណ្ឌលគិរី ដែលមានបំណងចុះឈ្មោះឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី សម្រាប់អាណត្តិទី៣ លើកទី១។

ជាចុងក្រោយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមតិស្នើឱ្យពាណិជ្ជករ អាជីវករ សេវាករចូលរួមឱ្យបានផុសផុលនៅក្នុងការចូលរួមចុះឈ្មោះបោះឆ្នោត ក៏ដូចជាចុះឈ្មោះឈរជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី៣ លើកទី១ ដើម្បីឱ្យការបោះឆ្នោតប្រកបទៅដោយរលូន និងទទួលបានបេក្ខជនដែលសមត្ថភាពមកបន្តអាណត្តិការងាររបស់សភាពាណិជ្ជកម្ម ក៏ដូចជាចូលរួមនៅក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ