សេចក្តីជូនដំណឹងស្ដីពី៖ការរៀបចំពិព័រណ៍ D’Sunlit Sdn Bhd នៃប្រទេសប្រ៊ុយណេដារ៉ូសាឡាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៤:៤០ នាទី រសៀល

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

 ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា  មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅឱ្យបានជ្រាបថា គណៈកម្មការរៀបចំពិព័រណ៍ D’Sunlit Sdn Bhd នៃប្រទេសប្រ៊ុយណេដារ៉ូសាឡាម បានអញ្ជើញកម្ពុជាចូលរួមពិព័រណ៍ The 27th Consumer Fair 2023 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិប៉េរ៉ាកាស ប្រទេសប្រ៊ុយណេដារ៉ូសាឡាម។  

ប្រទេសប្រ៊ុយណេដារ៉ូសាឡាមជាទីផ្សារដ៏ល្អមួយក្នុងតំបន់អាស៊ាន ជាទីកន្លែងប្រមូលផ្តុំនូវពាណិជ្ជករធំៗនៅក្នុងតំបន់ និងពិភពលោក។ ជារៀងរាល់ឆ្នាំ គណៈកម្មការរៀបចំពិព័រណ៍បានអញ្ជើញ និងជួលស្តង់ក្នុងតម្លៃទាបឱ្យកម្ពុជាដើម្បីដាក់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរទូទៅ ក៏ដូចជាផ្តល់ឱកាសដល់អាជីវករកម្ពុជាស្វែងរកដៃគូពាណិជ្ជកម្ម និងពង្រីកទីផ្សារផលិតផលរបស់ខ្លួនក្នុងប្រទេសប្រ៊ុយណេដារ៉ូសាឡាម។

ក្នុងឱកាសនេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញឧកញ៉ា លោក-លោកស្រី ដែលជាវិនិយោគិន ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមព្រឹត្តិការណ៍ខាងលើ ឬមានបំណងចង់ចូលរួមក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្ម ក្នុងប្រទេសប្រ៊ុយណេដារ៉ូសាឡាមដោយផ្ទាល់ និងដើម្បីផ្លាស់ប្តូរបទពិសោធន៍លើមុខជំនួញ សូមអញ្ជើញទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកមន្រ្តីសម្របសម្រួល តាមរយៈទូរស័ព្ទលេខ ០៨៩ ៩១១ ១០១ ឬអ៊ីម៉ែល sanphirun1977@gmail.com ។សូមអរគុណ

 

ANNOUNCEMENT៖The Ministry of Commerce of the Kingdom of Cambodia has the honor to inform Oknha, entrepreneurs, producers, traders and the public that D’Sunlit Sdn Bhd of Brunei Darussalam is organizing “The 27th Consumer Fair 2023” which will be take place during the period from 28th June – 2th July, 2023 at the International Convention Centre (ICC) in Berakas, Brunei Darussalam. The market of Brunei Darussalam is known for its massive trade opportunities in ASEAN region as well as in the world. In order to expand business networks and boost Cambodian products/services in Brunei Darussalam’s market, Cambodia as one of ASEAN member states is invited every year to participate in this event and always be offered a special price for booth purchasing.  

In this regard, the Ministry of Commerce of Cambodia would like to invite Cambodian businessmen, or/and mega-corporation’s companies who want to participate in the aforementioned trade fair for the purpose of Trade Exchange and seeking for business partners, please contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd., Phum Toek Thla, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia no later than 24th February 2023 . For further information, please contact official incharge via Tel: 089 911 101 or E-mail: sanphirun1977@gmail.com.

THANK YOU

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ