តំណាងក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមថ្លែងសុន្ទរកថាអបអរសាទរពិធីសម្ពោធការិយាល័យរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម នៅទីក្រុងហុងកុង សាធារណៈរដ្ឋប្រជាមានិតចិន

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៦:០៧ នាទី ល្ងាច

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាអបអរសាទរពិធីសម្ពោធការិយាល័យរៀបចំអង្គការសន្ធានកម្មអន្តរជាតិ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហុងកុង សាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធ Video Conference។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលនៃព្រះរាណាចក្រកម្ពុជា ទៅលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិនក្នុងការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ដែលតាមរយៈនេះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាម រយៈក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតការិយាល័យរៀបចំ សម្រាប់ការចរចាបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្មនាពេលអនាគត (Joint Statement on the Future Establishment of International Organization for Mediation) កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងផងដែរថា ការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្មនេះនឹងផ្តល់នូវយន្តការនៃការដោះស្រាយវិវាទថ្មីមួយ ដែលមានភាពបត់បែនមានប្រសិទ្ធិផល ចំណាយពេលវេលានិងកម្រៃសេវាតិច សម្រាប់ដោះស្រាយវិវាទអន្តរជាតិ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម ដែលយន្តការថ្មីនេះនឹងក្លាយជាមធ្យោបាយបន្ថែមលើយន្តការតុលាការ និងមជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលមានស្រាប់។ ក្នុងនាមជាប្រទេសហត្ថលេខីនៅក្នុងសេចក្តីថ្លែងការណ៍រួម ព្រះរាជាណាចក្រកម្ពុជានឹងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងការចរចារលើអនុសញ្ញាអន្តជាតិ និងលិខិតតូបករណ៍អន្តរជាតិដទៃទៀតពាក់ព័ន្ធនឹងសន្ធានកម្មនេះ ក៏ដូចជាបន្តគាំទ្រនិងអនុវត្តនូវវិធាននានាដែលពាក់ព័ន្ធផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ