ឯកឧត្តម បួន សារៈមុនី ជំរុញ និងលើកទឹកចិត្តពាណិជ្ជករមកពីស្រុកនានានៃខេត្តព្រៃវែង ចូលរួមឈរឈ្មោះជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តព្រៃវែង

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៧:០៣ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ខេត្តព្រៃវែង)៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំ ការបោះឆ្នោត សភា ពាណិជ្ជកម្ម កម្ពុជា និងរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត បានជំរុញ និងលើកទឺកចិត្តដល់ពាណិជ្ជករមកពីស្រុកនានានៃខេត្តព្រៃវែង ចូលរួមឈរឈ្មោះជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តព្រៃវែងទាំងអស់គ្នា ដើម្បីចូរួមលើស្ទួយវិស័យពាណិជ្ជកម្មឱ្យកាន់តែប្រសើឡើងថែមទៀត។

ការជំរុញ និងលើកទឺកចិត្តនេះ បានធ្វើឡើងនាឱកាសដែល ឯកឧត្តមរដ្ឋលេខាធិការ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីរៀបចំការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តព្រៃវែង អាណត្តិទី២ លើកទី២ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម  ឈាង សុវណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ព្រមទាំងមន្ទីរពាក់ព័ន្ធនៅក្នុងខេត្ត សមាជិកជ្រើសតាំង សមាជិកទីប្រឹក្សា ពាណិជ្ជករ អាជីវករ សេវាករនៅក្នុងខេត្តជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បួន សារៈមុនី បានណែនាំពីនីតិវិធី និងដំណើការបោះឆ្នោតដែលមានដូចជា ទី១. ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តព្រៃវែង អាណត្តិទី២លើកទី១ ដែលប្រព្រឹត្តទៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣, ទី២.ចាប់លេខរៀង និងរៀបចំសន្លឹកឆ្នោត ថ្ងៃទី១៥ ខែមីនា  ឆ្នាំ២០២៣, ទី៣. ថ្ងៃស ផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣, និង ទី៤.ថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានធ្វើការណែនាំបន្ថែមពីលក្ខខណ្ឌដល់ពាណិជ្ជករ អាជីវករ សេវាករនៅក្នុងខេត្តព្រៃវែង ដែលមានបំណងចុះឈ្មោះឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តព្រៃវែង សម្រាប់អាណត្តិទី២ លើកទី២៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ