ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៩:២៨ នាទី យប់
👁 5
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដែលពិធីបិទសន្និបាតនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ និងមានការអញ្ជ់ញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ព្រមទាំងមន្ត្រីរាជការក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យកងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម។
សម្តេចតេជោ បន្តថា ការយកឈ្នះលើជំងឺកូវីដ១៩ និងឆ្លើយតបទាន់ពេលវេលាលើគ្រោះមហន្តរាយនានា គឺជាលទ្ធផលបានមកពីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។
ដោយតាមការវាយតម្លៃសភាពការណ៍របស់សម្តេចតេជោ, សម្តេចបានផ្តល់នូវគោលការណ៍ណែនាំចំនួន៩ចំណុច ដល់ក្រសួងមហាផ្ទៃ ដូចខាងក្រោម៖
. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងនៅមូលដ្ឋាន គឺជាកម្លាំងស្នូលក្នុងប្រតិបត្តិការជួយប្រជាពលរដ្ឋ ពេលកើតមានគ្រោះអាសន្នផ្សេងៗ។
. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែលើកទឹកចិត្ត ឱ្យមានការផ្តល់អំណាចទៅថ្នាក់ក្រោមជាតិទាំងហិរញ្ញវត្ថុ និងអំណាច។
• សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតែងតាំងមុខតំណែងថ្មីរបស់ថ្នាក់ជាតិ ខេត្ត ស្រុក មានស្ត្រីតិចពេកហើយ។
• សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនទាន់ហួសពេល នៅពេលមានការតែងតាំងថ្មីនៅតាមស្ថាប័ន និងអង្គភាពនានា សូមឱ្យជ្រើសរើសស្ត្រីមកដាក់។
• សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆាណែលតេឡេក្រាម ផ្តល់ព័ត៌មានបានលឿនរហ័ស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆាណែលតេឡេក្រាម ផ្តល់ព័ត៌មានបានល្អប្រសើរជាងហ្វេសប៊ុក។
• សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសិទ្ធិនៃការបញ្ចេញមតិនោះទេ។
• សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យរបស់រាជរដ្ឋាភិបាល មិនអាចកាត់ផ្តាច់ពីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនោះទេ។
• សម្តេចតេជោ ហ៊ុន សែន ស្នើថ្នាក់ជាតិ កុំឱ្យឱបក្រសោបអំណាចមិនទម្លាក់ទៅថ្នាក់ក្រោមជាតិ។
• សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសក្រ តែមិនបណ្តែតបណ្តោយឱ្យពលរដ្ឋកាន់តែក្រពេលជួបវិបត្តិនៃជំងឺកូវីដ១៩ទៀតនោះទេ។
• សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅមន្ត្រីមូលដ្ឋានថា រាជរដ្ឋាភិបាលប្រឹងប្រែងណាស់ សុំកុំបំផ្លាញ់ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
សូមជម្រាបជូនថា ក្រសួងមហាផ្ទៃ បានបើកសន្និបាតបូកសរុប ការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែកុម្ភៈ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សន្និបាត ដែលមានរយៈពេលពីរថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីទទួលខុសត្រូវគ្រប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ស្នងការនគរបាល នាយករដ្ឋបាល ប្រធានពន្ធនាគាររាជធានី ខេត្ត តំណាងក្រសួង ស្ថាប័ន និងភ្ញៀវកិត្តិយសមួយចំនួនទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣