ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង ០៩:២៤ នាទី យប់
👁 1
(ទីក្រុងបានឌុង, ឥណ្ឌូនេស៊ី)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ The Trans Luxury ទីក្រុងបានឌុង នៃប្រទេសឥណ្ឌូនេស៊ី ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- កាណាដា (Special ACAFTA TNC)។ កិច្ចប្រជុំពិសសនេះដឹកនាំដោយ លោកស្រី Dina Kurniasari ប្រធាននាយកដ្ឋានចរចាអាស៊ាន នៃអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី និងមានការចូលរួមពីប្រធានក្រុមចរចា (ACAFTA TNC) ពីបណ្តារដ្ឋសមាជិកអាស៊ានទាំង១០ និងកាណាដា រួមទាំងមន្រ្តីលេខាធិការដ្ឋានអាស៊ានផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈប្រតិភូតំណាងកម្ពុជាបានថ្លែងអំណរគុណ និងកោតសរសើរចំពោះប្រទេសឥណ្ឌូនេស៊ីសម្រាប់ការទទួលរៀបចំកិច្ចប្រជុំនេះ ដែលប្រព្រឹត្តទៅយ៉ាងរលូន នៅទីក្រុងបាឌុង ប្រទេសឥណ្ឌូនេស៊ី។
ឯកឧត្តមបានស្នើឲ្យអាស៊ាន ប្រកាន់ជំហររបស់ខ្លួនលើឯកសារ non-paper របស់អាស៊ាន ដែលនឹងត្រូវដាក់ជូនឲ្យភាគីកាណាដាពិចារណា ដោយគ្របដណ្តប់លើវិស័យចំនួនបីដែលមានការទំនាក់ទំនងជាមួយការធ្វើពាណិជ្ជកម្ម រួមមាន បរិស្ថាន (Environment) ការងារ (Laour) និង ពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន(Inclusive Trade)។ ឯកឧត្តម រដ្ឋ សារ៉ាវុធ បានស្នើឲ្យបណ្តាសមាជិកអាស៊ានទាំអស់ប្រកាន់ជំហរលើឯកសារ non-paper របស់អាស៊ានដែលនឹងត្រូវដាក់ជូនភាគីកាណាដាពិចារណា ដែលក្នុងនោះរួមមានជំពូកស្តីពី បរិស្ថាន (Environment) ការងារ (Trade in Laour) និង ពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន (Inclusive Trade)។ ឯកឧត្តម ក៏បានស្នើឲ្យអាស៊ានគួរបង្កើត ក្រុមការងារជំនាញលើបញ្ហាទាំងបីនេះដើម្បីឲ្យក្រុមការងារជំនាញនីមួយៗ ពិនិត្យ ពិភាក្សាល្អិនល្អន់ និងលើកជាមតិយោបល់ស្នើសុំការសម្រេចពីគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន- កាណាដា ។ អង្គប្រជុំបានសំដែងនូងការគាំទ្រដល់ការលើកទ្បើងរបស់ភាគីកម្ពុជា។
អង្គប្រជុំបានស្វាគមន៍នូវជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដែលផ្តល់ដោយភាគីកាណាដាក្នុងការកសាងសមត្ថភាព និងគម្រោងនានារបស់អាស៊ាន ពិសេសចំពោះ កម្ពុជា ទ្បាវ និងមីយ៉ាន់ម៉ា។ អាស៊ាន និងកាណាដាបានប្តេជ្ញាចិត្ត នឹងខិតខំជជែកពិភាក្សាកំរិតថ្នាក់ឧត្តមមន្រ្តីសេដ្ឋកិច្ចដើម្បីឆ្ពោះទៅការសម្រេចបាននូវគោលការណ៍ឯកភាពរួម ក្នុងការចាប់ផ្តើមការចរចាលើអត្ថបទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នេះដែលជាសមិទ្ធផលថ្មីមួយទៀតរបស់អាស៊ាន ក្នុងការបង្កើតទីផ្សារ និងដៃគូរពាណិជ្ជកម្មថ្មីបន្ថែមទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣