កិច្ចប្រជុំលើកទី៣ រវាងគណៈកម្មការគ្រប់គ្រងកិច្ចសន្យាជួលផលិតបន្តក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង​ និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងកិច្ចសន្យាជួលផលិតបន្ត

ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៧:១៥ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការគ្រប់គ្រងកិច្ចសន្យាជួលផលិតបន្តក្នុងឧស្សាហកម្ម​កាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង បានដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធកិច្ចសន្យាជួលផលិតបន្ត និងក្រុមហ៊ុននាំចេញ។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី២ និងសមាជិកគណៈកម្មការជាច្រើនរូបផ្សេងទៀត រួមទាំងក្រុមហ៊ុនដែលពាក់ព័ន្ធកិច្ចសន្យាជួលផលិតបន្តផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានគណៈកម្មការ បានជម្រាបជូនអំពីលទ្ធផលបឋមនៃការស៊ើបអង្កេតទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ និងការអនុវត្តកាតព្វកិច្ចដែលមានចែងក្នុងលិខិតបទដ្ឋាន ច្បាប់របស់ជាតិ និងអនុសញ្ញា/ កិច្ចព្រមព្រៀងអន្តរជាតិទាក់ទងនឹងការផលិត/កិច្ចសន្យាជួលផលិតបន្ត និងការនាំចេញ។

គណៈកម្មការបានទាញបង្ហាញហេតុផល ព្រមទាំងបង្ហាញឯកសារពាក់ព័ន្ធ ហើយក៏បានអនុញ្ញតឱ្យតំណាងក្រុមហ៊ុនពាក់ព័ន្ធសួរបំភ្លឺព្រមទាំងបង្ហាញឯកសារបន្ថែមនានាផងដែរ។

បន្ទាប់ពីបានឆ្លើយតបនឹងសំណូមពររបស់តំណាងក្រុមហ៊ុនលើវិធានការដ្ឋបាលនិងនីតិវិធីច្បាប់ ឯកឧត្តមប្រធានគណៈ  កម្មការ បានឯកភាពទុកពេលវេលាសមស្របសម្រាប់ក្រុមហ៊ុនយកទៅពិចារណាផ្ទៃក្នុងបន្ថែមទៀត និងត្រូវផ្តល់ព័ត៌មានមកលេខាធិការវិញឱ្យបានឆាប់រហ័ស ដើម្បីគណៈកម្មការអន្តរក្រសួងរៀបចំរបាយការណ៍គោរពរាយការណ៍ជូនថ្នាក់ដឹកនាំ ព្រមទាំងមាននីតិវិធីបន្ត សំដៅដោះស្រាយបញ្ហានានាដូចបានកំណត់ក្នុងនីតិវិធីច្បាប់។

នៅកិច្ចបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មការ  បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី រួមទាំងតំណាងក្រុមហ៊ុន ដែលបានចូលរួមក្នុងប្រជុំនារសៀលនេះ នឹងបានពិភាក្សា ព្រមទាំងបញ្ចេញមតិយោបល់យ៉ាងផុសផុលក្នុងគោលបំណងដើម្បីឱ្យការងារនេះទទួលបានលទ្ធផល និងប្រកបដោយជោគជ័យ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ