សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិន (ពិព័រណ៍ហៃណាន) លើកទី៣ “​The 3rd China International Consumer Products Expo (Hainan Expo)”​

ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៦:២៦ នាទី ល្ងាច

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ទូទៅឱ្យបានជ្រាបថា គណៈកម្មការរៀបចំពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិន នៃរដ្ឋបាលខេត្តហៃណាន ប្រទេសចិន នឹងរៀបចំ ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិន (ពិព័រណ៍ហៃណាន) លើកទី៣ “​The 3rd China International Consumer Products Expo (Hainan Expo)”​ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហៃគូ ខេត្តហៃណាន ប្រទេសចិន។

​ពិព័រណ៍ហៃណាន ជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយក្នុងប្រទេសចិន ដែលប្រមូលផ្តុំទៅដោយក្រុមហ៊ុន និងសហគ្រាសផលិតផលិតផលប្រើប្រាស់គុណភាពខ្ពស់ជាង ២,៨០០ក្រុមហ៊ុន មកពីបណ្តាប្រទេសជាង ៦០ នៅលើសកលលោកចូលរួមនាឆ្នាំកន្លងទៅ។ ព្រឹត្តិការណ៍អមសំខាន់ៗ​ដូចជា វេទិកា   ការប្រើប្រាស់សកលលោក វេទិកាធុរកិច្ចនិងវិនិយោគ សន្និសីទផ្សព្វផ្សាយ សកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្ម និងវប្បធម៌ ។ល។ ត្រូវបានរៀបចំផងដែរនៅក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍ ដើម្បីបង្កើតឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារសម្រាប់ផលិតផល និងសេវាកម្មរបស់ប្រទេសអ្នកចូលរួម ​ចូលក្នុងទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិ។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសចិន-កម្ពុជា និង/ឬ ជាមួយអន្តរជាតិ ​គណៈកម្មការរៀបចំពិព័រណ៍ សូមអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើគ្រប់វិស័យចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ។

​ចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋានដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ជាកំណត់ ​តាមរយៈមន្រ្តីសម្របសម្រួល ទូរស័ព្ទលេខ +៨៥៥ ១៦ ៤១៦ ៨២៥ ។សូមអរគុណ

 

ANNOUNCEMENT ៖The Ministry of Commerce of the Kingdom of Cambodia has the honor to inform the public that the Organizing Committee of China International Consumer Products Expo of Hainan Province is going to organize “The 3rd China International Consumer Products Expo (Hainan Expo)”, to be held from 11-15 April, 2023 in Haikou City, Hainan Province, People Republic of China.

Hainan Expo is one of the biggest trade events in China, which gathered the high-quality consumer products of more than 2,800 companies and enterprises from more than 60 countries of the world in the previous years. Sideline events such as the Global Consumption Forum, Business and Investment Forum, Promotional Conference, Trade and Cultural Exchanges etc, will be organized during the expo, to create the business opportunities and market expansion of participating countries into Chinese markets and international markets. To strengthen cooperation in the field of economic, trade and investment between China-Cambodia or/and as well with international, the Organizing Committee would like to invite the Cambodian companies who currently doing business in all sectors to participate in the above-mentioned expo.

For further information, please contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd., Phum Toek Thla, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia no later than 15 March 2023, via the official in charge Tel: +855 16 416 825.THANK YOU

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ