ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៨:៣៦ នាទី យប់
👁 1
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាលើសំណើវិនិយោគចំនួន១០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានអ្នកចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធប្រមាណជាង ១២០នាក់។
អង្គប្រជុំបានពិនិត្យពិភាក្សា និងសម្រេចគាំទ្រការស្នើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីទាំង១០នេះ ដោយភ្ជាប់ជាមួយល័ក្ខខ័ណ្ឌតម្រូវរបស់គណៈកម្មាធិការអន្តរក្រសួងដែលចាំបាច់សម្រាប់ក្រុមហ៊ុនអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងបំពេញលក្ខណៈវិនិច្ឆ័យជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Projects ”QIP”)។
គម្រោងវិនិយោគទាំងនេះផ្តោតលើឧស្សាហកម្មដំឡើងបរិក្ខាអេឡិចត្រូនិក ការផលិតនិងផ្គុំដំឡើងបន្ទះសូឡា រោងចក្រកែច្នៃនិងវេចខ្ចប់កសិផល កសិដ្ឋានចិញ្ចឹមពូជគោ និងគោសាច់ខ្នាតធំ ដាំដំណាំកសិ-ឧស្សាហកម្ម និងសាងសង់រោងចក្រកែច្នៃ រោងចក្រផលិតគ្រឿងសង្ហារឹម គម្រោងទេសចរណ៍អភិវឌ្ឍន៍កោះ និងវិស័យទូរគមនាគមន៍ជាដើម៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣