រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំចុះត្រួតពិនិត្យ និងតាមដានតម្លៃទំនិញ តាមទីផ្សារចំនួន០៤ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការលក់បំប៉ោងតម្លៃទំនិញ

ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ម៉ោង ០៨:០២ នាទី ព្រឹក

👁 29

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ ដោយមានការណែនាំពី ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១នេះ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្រ្តី មន្ទីពាណិជ្ជកម្មរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីអគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម ចុះទៅត្រួតពិនិត្យ និងតាមដានតម្លៃទំនិញ តាមទីផ្សារចំនួន០៤ក្នុងរាជធានីភ្នំពេញ រួមមាន៖ ផ្សារថ្មី ផ្សារច្បារអំពៅ ផ្សារទួលសង្កែ និង ផ្សារសាំហាន់  ដើម្បីទប់ស្កាត់ការលក់ដូរបំប៉ោងតម្លៃទំនិញ។

ការចុះត្រួតពិនិត្យ និងតាមដានតម្លៃទំនិញនេះ ធ្វើឡើងក្រោមដឹកនាំដោយ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ឯកឧត្តម ឡាយ សុខសៅគន្ធា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងសហការីដែលជាមន្រ្តីជំនាញរបស់ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ  និង សាខា ក.ប.ប. រាជធានីភ្នំពេញជាច្រើនរូបទៀត

ជាលទ្ធផលនៃការចុះត្រួតពិនិត្យនេះ ឃើញថា តម្លៃទំនិញគឺមានស្ថេរភាពល្អ ហើយក្រុមការងារក៏បានណែនាំដល់អាជីវករទាំងអស់ ឲ្យបិទស្លាកថ្លៃនៅលើមុខទំនិញ និង កុំឲ្យមានការតម្លើងថ្លៃទំនិញហួសពីតម្លៃដែលបានលក់កន្លងមក(តម្លៃមុនពេលបិទខ្ទប់ LOCKDOWN) ហើយបើមានករណីលួចបន្លំតម្លើងថ្លៃណាមួយកើតឡើង សូមឲ្យអតិថិជនរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច និង អង្គភាពពាក់ព័ន្ធ ដើម្បីចាត់វិធានការណ៍ឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ ក្រុមការងារអគ្គនាយកដ្ឋាន ក.ប.ប.  ក៏បានធ្វើការដកហូតអាល់កុលប្រភេទមេតាណុលចំនួន០២ប៊ីដុង ស្មើនឹង៦០លីត្រ នៅក្នុងផ្សារសាំហាន់ ផងដែរ៕

 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ