ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៧:៣១ នាទី យប់
👁 1
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាលាជំនាន់ថ្មី និងវិទ្យាល័យស៊ីសុវត្ថិ រៀបចំវគ្គផ្សព្វផ្សាយអំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញាតិពាក់ព័ន្ធនានា»។
វគ្គផ្សព្វផ្សាយនេះ បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការពាអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និង លោក សម្យ កំសាន្ត នាយករងទទួលបន្ទុកសាលាជំនាន់ថ្មី នៃវិទ្យាល័យស៊ីសុវត្ថិ និងមានការចូលរួមពីតំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរវិស័យម្ហូបអាហារក្នុងសាលារៀន សរុបប្រមាណជាង ៤០០នាក់។
ថ្លែងក្នុងមតិស្វាគមន៍ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក សម្យ កំសាន្ត នាយករងសាលាជំនាន់ថ្មី នៃវិទ្យាល័យស៊ីសុវត្ថិ បានណែនាំឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរក្នុងសាលរៀនទាំងអស់ យកចិត្តទុកដាក់ត្រង់ត្រាប់នូវគោលការណ៍សំខាន់ៗនៃច្បាប់ ដែលវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. នឹងធ្វើបទបង្ហាញអំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញាតិពាក់ព័ន្ធនានា» ព្រមទាំងបានលើកជាមតិយោបល់ ចោទជាសំនួរ ដើម្បីរួមគ្នាដោះស្រាយចម្ងល់ឱ្យបានផុលផុស និងបានស្នើឱ្យមន្ត្រីអធិការកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ខិតខំបំពេញការងារធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យម្ហូបអាហារ។
ក្នុងឱកាសនោះ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា អនុវត្តអនុសាសន៍ណែនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលសហការផ្ទាល់ជាមួយមន្ទីរអប់រំ យុវជន និងកីឡា នៅតាមរាជធានី ខេត្ត និងគ្រឹះស្ថានសិក្សាគោលដៅ តែងតែរៀបចំវគ្គផ្សព្វផ្សាយនេះនៅតាមសាលារៀន និងគ្រឹះស្ថានសិក្សា គឺមិនត្រឹមតែនឹងផ្តល់ការយល់ដឹងផ្នែកច្បាប់ និងបទប្បញ្ញាត្តិពាក់ព័ន្ធ ពិសេសច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែនៅផ្តល់ឱកាសជូនធុរកិច្ច ដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ទទួលបាននូវបទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរនានា សំដៅជំរុញឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចំរើនទៅមុខ។
ឯកឧត្តមប្រតិភូ បានបញ្ជាក់ថា ការផ្សព្វផ្សាយនេះមានគោលបំណងសំខាន់ គឺការបណ្តុះពុទ្ធិដល់សិស្ស និស្សិតឱ្យយល់ដឹងអំពីសិទ្ធិរបស់អ្នកប្រើប្រាស់ និងរបៀបនៃការជ្រើសរើសផលិតផល ពិសេសម្ហូបអាហារដែលមានសុវត្ថិភាព ការស្វែងយល់ពីវត្តមានសារធាតុគីមីហាមឃាត់ ការកង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី ភាពមិនអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន ពាក់ព័ន្ធនឹងលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងស្តុកទុក ផលិតផលម្ហូបអាហារ យកមកប្រើប្រាស់ និងបរិភោគ ដែលរួមទាំងផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងញៀន ជូនដល់សិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស ដើម្បីសុខភាពសាធារណ ក៏ដូចសុខភាពសិក្សាផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣