ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៥:២៤ នាទី ល្ងាច
👁 1
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករដែលកំពុងធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃនៅកម្ពុជា ឱ្យបានជ្រាបថា៖ នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មប្រទេសថៃឡង់ដ៍ នឹងរៀបចំ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃបាងកក លើកទី ៦៨ ឆ្នាំ២០២៣ (The 68th Bangkok Gems & Jewelry Fair 2023) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-១០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃឡង់ដ៍។ ពិព័រណ៍ពាណិជ្ជកម្ម នេះផ្តោតសំខាន់លើឧស្សាហកម្មគ្រឿងអលង្ការ ត្បូងមានតម្លៃ និងសម្ភារៈតុបតែងរាងកាយ។
ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រថៃឡង់ដ៍ បានផ្តល់ស្តង់មួយចំនួនជូន ក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីផ្តល់ជូនក្រុមហ៊ុន សហគ្រាសកម្ពុជានាំយកផលិតផលទៅចូលរួមដាក់តាំងបង្ហាញដើម្បីស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិ។ អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួង សូមអញ្ជើញ លោក-លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករដែលកំពុងធ្វើធុរកិច្ចក្នុងវិស័យខាងលើ និងមានចំណាប់អារម្មណ៍ចង់ចូលរួមព្រឹត្តិការណ៍ខាងលើ សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មតាមរយៈអាសយដ្ឋាន ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ជាកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្រ្តីសម្របសម្រួលតាមរយៈទូរស័ព្ទលេខ ០១២ ៧៧៧ ៩៥៩ ឬ អ៊ីម៉ែល៖ cheaputhea@yahoo.com ។សូ ម អ រ គុ ណ !
ANNOUNCEMENT ៖ The Ministry of Commerce of the Kingdom of Cambodia has the honor to inform Businessmen, Ladies and Gentlemen who is currently doing business in the field of Gems and Jewelry industry that the Department of International Trade Promotion of the Ministry of Commerce of Thailand is going to organize “The 68th Bangkok Gems & Jewelry Fair 2023” Schedule from September 06th -10th, 2023 in Bangkok, Thailand. The main exhibition items of the 68th Bangkok Gems & Jewelry Fair 2023 are mostly focusing on Gems, Jewelry and body’s fashion accessories.
In this connection, the Ministry of Commerce of the Kingdom of Thailand has offer some exhibition booths to the Ministry of Commerce of Cambodia to exhibit products from Cambodia for business meeting with international buyers. In this regard, the Ministry of Commerce inviting Businessmen, Ladies and Gentlemen of which their business related to the above subject and pay their interests to participate with the aforementioned event, please contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce via address Lot 19-61, Russian Federation Blvd, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia no latter then 4st April 2023. The official in charge through Tel: +855-12 777 959 / email: cheaputhea@yahoo.com
Thank You!
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣