ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១១:៣៨ នាទី ថ្ងៃត្រង់
👁 1
(ទីក្រុងម៉ាហ្គាឡាំង, ឥណ្ឌូនេស៊ី)៖ កាលពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Plataran Heritage Borobudur Hotel ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា (SEOM Lead for Cambodia) បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានត្រៀមសម្រាប់កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៩ (Preparatory Senior Economic Officials’ Meeting for the 29th ASEAN Economic Ministers’ Retreat – Prep-SEOM for the 29th AEM Retreat Meeting) តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះ បានដឹកនាំដោយលោកស្រី Dina Kurniasari ប្រធាននាយកដ្ឋានចរចាពាណិជ្ជកម្មអាស៊ាននៃក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី និងមានការចូលរួមដោយអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកទាំងអស់ និងគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។
អង្គប្រជុំ បានធ្វើការកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលត្រៀមដាក់ជូនរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដើម្បីពិនិត្យ ពិភាក្សា អនុសាសន៍ណែនាំ និងសុំការអនុម័តយល់ព្រម លើរបៀបវារៈរួមមាន៖ (១)កិច្ចការដែលត្រូវបន្តតាមដាន ស្របតាមអនុសាសន៍ និងការណែនាំរបស់ថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ដែលបានប្រព្រឹត្តទៅកាលពីខែវិចិ្ឆកា ឆ្នាំ២០២២ នារាជធានីភ្នំពេញ (២)សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ២០២៣ (៣)ការងារអាទិភាពប្រចាំឆ្នាំ២០២៣ របស់ក្រុមការងារអន្តរវិស័យ (៤) អនុសាសន៍របស់ក្រុមការងារជាន់ខ្ពស់ ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (៥) សេចក្តីរាយការណ៍ និងបច្ចុប្បន្នភាពនៃការចរចាសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA Upgrade) (៦) អាទិភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (៧) ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) (៨) ការអនុវត្តផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ ២០២៥ និង បញ្ហាផ្សេងៗទៀត។
ក្នុងឱកាសនោះ សមាជិកអង្គប្រជុំទាំងអស់ ក៏បានផ្លាស់ប្តូរមតិយោបល់ ពិភាក្សា និងចូលរួមយ៉ាងសកម្មទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣