ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ម៉ោង ០៥:៥៧ នាទី ល្ងាច
👁 37
ផ្អែកតាមសេចក្ដីណែនាំលេខ ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដើម្បីផ្គត់ផ្គង់ស្បៀង និងគ្រឿង ឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋរស់នៅក្នុង តំបន់ក្រហម ក្នុងកំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រសួងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញ សម្រាប់លក់ស្បៀងអាហារជូនប្រជាពលរដ្ឋ និង ដឹកជញ្ជូនដល់មុខផ្ទះអ្នកទិញ។
ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់ក្រហម អាចបញ្ជាទិញទំនិញបានតាមរយៈប្រព័ន្ធអនឡាញ shop.moc.gov.kh ឬ តាម QR Code ដែលបានភ្ជាប់ជូន។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មបានរៀបចំក្រុមការងារចាំទទួលការហៅចូល ដើម្បីសម្របសម្រួលការបញ្ជាទិញ និងទទួលសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់ក្រហម តាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖
012 767 043 089 355 696 069 524 499 015 805 313 017 855 011
012 917 760 069 336 667 017 882 838 010 447 327 015 900 025
017 665 595 017 492 256 092 868 696
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។
សូមអរគុណ
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣