សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ “ពិព័រណ៍ហាឡាលឥណ្ឌូនេស៊ី ២០២៣” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៣ នៅ Convention Hall, Hall 3, 3A, ICE BSD City Tangerang ប្រទេសឥណ្ឌូនេស៊ី

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៤:៤៦ នាទី រសៀល

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក-លោកស្រីជាម្ចាស់ក្រុមហ៊ុន/សហគ្រាស សេវាករ ពាណិជ្ជករ និងសាធារណជនទូទៅឲ្យបានជ្រាបថា សហគមន៍សហគ្រិនមូស្លីមឥណ្ឌូនេស៊ី នឹងរៀបចំ “ពិព័រណ៍ហាឡាលឥណ្ឌូនេស៊ី ២០២៣” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៣ នៅ Convention Hall, Hall 3, 3A, ICE BSD City Tangerang ប្រទេសឥណ្ឌូនេស៊ី។ ប្រភេទផលិតផល និងសេវាកម្ម សម្រាប់តាំងពិព័រណ៍រួមមាន ទំនិញប្រើប្រាស់, ផលិតផលម្ហូបអាហារ និងភេសជ្ជៈ, ម៉ូតសម្លៀកបំពាក់, គ្រឿងសម្អាង, និងសេវាកម្មទេសចរណ៍ ដែលត្រូវយកមកដាក់តាំងបង្ហាញ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម។ គណៈកម្មការបានជួលទីតាំងក្នុងតម្លៃ ៤៥០ដុល្លារអាមេរិក/ម៉ែត្រការេ។

ដំណឹងនេះចាត់ទុកជាការអញ្ជើញ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស សេវាករ ពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានបំណងចង់ចូលរួមផ្សព្វផ្សាយផលិតផល ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើសូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្រ្តីសម្របសម្រួលលោក ជូ សេដ្ឋា, ទូរស័ព្ទលេខ ០១៧ ២៩៦ ៩៩២  ឬអ៊ីម៉ែល chousetha@gmail.com ឬអាចទាក់ទងដោយផ្ទាល់ទៅគណៈកម្មការរៀបចំពិព័រណតាមរយៈទូរស័ព្ទលេខ (+៦២) ៨១១-២១៨៨-៤៥៤ ឬតាមអ៊ីម៉ែល៖ suwitno@halalexpoindonesia.com ។ សូមអរគុណ !

ANNOUNCEMENT៖The Ministry of Commerce of the Kingdom of Cambodia has the honor to inform all producers, traders, service providers, entrepreneurs and the public that Indonesia Muslim Entrepreneur Community is going to organize “Halal Expo Indonesia 2023” which will be held from 25th – 28th October, 2023 at Convention Hall, Hall 3, 3A, ICE BSD City Tangerang, Indonesia. Exhibitor categories including Commodities, Food & Beverages, Modest Fashion, Cosmetics & personal care, and Travel & Destinations will be displayed for business match making. The Expo organizer has rent the Standard Shell Scheme $450/SQM.  

In this regard, the Ministry of Commerce of Cambodia would like to invite all interested and concerning parties who wish to participate in the above event, please contact Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce via address Lot 19-61, Russian Federation Blvd, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia, Tel: (855) 17 296 992 at e-mail: chousetha@gmail.com. For more information, please contact directly via Phone number: (+62) 811-2188-454 and Email:  suwitno@halalexpoindonesia.com. THANK YOU

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ