ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៥:១៧ នាទី ល្ងាច
👁 2
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងមហាសន្និបាតលើកទី៦ នៃក្រុមប្រឹក្សាលើកតម្កើងហ្រ្វង់កូហ្វូនីនៅកម្ពុជា (CPFC) ក្រោមអធិបតីភាព ឯកឧត្តម ឈីវ យីស៊ាង រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបការអន្តរជាតិ។
មហាសន្និបាតនេះមានគោលបំណងពិនិត្យ និងពិភាក្សាទៅលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖
(១) ការបង្ហាញសង្ខេបពីព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីនៅកម្ពុជា និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២២,
(២) ការបង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ នៅទុយនីស៊ី,
(៣) កិច្ចពិភាក្សាលើ ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីដែលនឹងត្រូវរៀបចំក្នុងឆ្នាំ២០២៣ និងការរៀបចំផែនទីចង្អុលផ្លូវ ឆ្នាំ២០២៣និង (៤) ការធ្វើបច្ចុប្បន្នភាពលក្ខន្តិកៈ CPFC និងការបន្ថែមសមាជិកថ្មី។ ខ្ញុំសូមគោរពជូនភ្ជាប់នូវ សេចក្តីព្រាងកម្មវិធី៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣