សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំកម្មវិធីសម្ពោធព្រឹត្តបត្រព្យាករណ៍សេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៥៖០០ (ម៉ោងនៅកម្ពុជា) តាមប្រព័ន្ធវីដេអូ

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៦:០៨ នាទី ល្ងាច

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបណ្ដាញសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងសហការជាមួយអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (ហៅកាត់ថា OECD) ដើម្បីរៀបចំកម្មវិធីសម្ពោធព្រឹត្តបត្រព្យាករណ៍សេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា ឆ្នាំ២០២៣ ក្រោមមូលបទ “ការងើបឡើងវិញនៃវិស័យទេសចរណ៍ក្រោយពីជំងឺរាតត្បាតសកល” (“The 2023 OECD Economic Outlook for Southeast Asia, China and India: Reviving Tourism Post-Pandemic”) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៣១ ខែមីនា វេលាម៉ោង១៥៖០០ (ម៉ោងនៅកម្ពុជា) តាមប្រព័ន្ធវីដេអូ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមថ្លែងសុន្ទរកថាបើកជាមួយតំណាងភាគី OECD ផងដែរ។

ជាមួយគ្នានេះដែរ OECD  នឹងរៀបចំសន្និសីទសារព័ត៌មាននៅវេលាម៉ោង ១៩៖00 (ម៉ោងនៅកម្ពុជា) ក្នុងថ្ងៃដដែល ដើម្បីផ្សព្វផ្សាយជូនសាធារណជន នូវលទ្ធផលសំខាន់ៗនៃខ្លឹមសារព្រឹត្តិបត្រព្យាករណ៍សេដ្ឋកិច្ចខាងលើ ដែលផ្ដោតលើវឌ្ឍនភាពសេដ្ឋកិច្ចរបស់បណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ ការងើបឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ តាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមាពីការធ្វើឌីជីថលភាវូបនីយកម្ម និងការពិភាក្សាអំពីការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលនីមួយៗក្នុងតំបន់អាស៊ី ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃវិស័យទេសចរណ៍។

អាស្រ័យហេតុនេះ ក្រសួងពាណិជ្ជកម្មសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ដែលមានបំណងចង់ស្វែងយល់អំពីខ្លឹមសារនៃព្រឹត្តិបត្រព្យាករណ៍សេដ្ឋកិច្ចខាងលើ សូមមេត្តាចុះឈ្មោះដើម្បីទទួលបានតំណរភ្ជាប់របស់កម្មវិធីទាំង ០២ តាមរយៈគេហទំព័រ https://meetoecd1.zoom.us/webinar/register/WN_xEg_-9CGSYWZB4_YEpmpYA ឬចូលទៅកាន់តំណរភ្ជាប់ ដូចមានជូនភ្ជាប់ខាងក្រោម ដើម្បីចុះឈ្មោះ និងទាញយកឯកសារពាក់ព័ន្ធនានា។

សូមអរគុណ !

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ