សេចក្តីជូនដំណឹងស្ដីពី៖ការរៀបចំ “ពិព័រណ៍វាយនភណ្ឌអន្តរជាតិលើកទី៤ (TEXPO)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍ នៃប្រទេសប៉ាគីស្ថាន

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៤:០១ នាទី រសៀល

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា  មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសាធារណៈជនទូទៅ ឲ្យបានជ្រាបថា អាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន សហការជាមួយក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន នឹងរៀបចំ “ពិព័រណ៍វាយនភណ្ឌអន្តរជាតិលើកទី៤ (TEXPO)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍ នៃប្រទេសប៉ាគីស្ថាន។ ព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយនេះ នឹងរៀបចំឡើងក្រោមប្រធានបទ “ត្បាញផ្លូវទៅរកនិរន្តភាព” ក្នុងគោលបំណងដើម្បីបង្ហាញពីផលិតផលវាយនភណ្ឌ របស់ប្រទេសប៉ាគីស្ថានដែលប្រកបដោយនិរន្តភាព និងការបង្កើនការយល់ដឹងអំពីបរិស្ថានដល់អ្នកប្រើប្រាស់។ គណៈ

កម្មការរៀបចំពិព័រណ៍ នឹងផ្តល់នូវសំបុត្រយន្តហោះទៅមក និងការស្នាក់នៅ៤ យប់ ដល់អ្នកទិញដែលបានទិញផលិតផលពីបរទេសក្នុងតម្លៃ៣-៥ លានដុល្លារអាមេរិក ឬជាប្រធាន/តំណាងនាយកប្រតិ្តបត្តិជាន់ខ្ពស់ នៃសមាគមពាណិជ្ជកម្ម ដែលមានបំណងចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើ។  

ក្រសួងពាណិជ្ជកម្ម  តាមរយៈស្ថានទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា សូមអញ្ជើញឧកញ៉ា លោក-លោកស្រី ដែលជាវិនិយោគិន ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ពង្រើកទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ឬមានបំណងចូលរួមក្នុងជំនួបស្វែងរកដៃគូ ជាមួយក្រុមហ៊ុនក្នុងប្រទេសប៉ាគីស្ថាន សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ ចំពោះព័ត៌មានលម្អិតស្តីពីព្រឹត្តិកាណ៍នេះ សូមទាក់ទងមកមន្រ្តីសម្របសម្រួល តាមរយៈទូរស័ព្ទលេខ ០៨៧  ៧៥៥ ៥៥១ ឬ អ៊ីម៉ែល ritatong19@gmail.com។សូមអរគុណ

ANNOUNCEMENT៖The Ministry of Commerce of the Kingdom of Cambodia has the honor to inform Oknha, entrepreneurs, producers, traders and the public that Trade Development Authority of Pakistan (TDAP) in collaboration with Ministry of Commerce of Pakistan is organizing “4th International Textile Exhibition (TEXPO)” which will be take place during the period from 26 – 28 May, 2023 at Expo Center, Karachi, Pakistan.  The theme of the TEXPO is “Weaving the Way to Sustainability”, empowering on sustainable textile products being made in Pakistan and catering to the increasing consumer awareness of their environmental footprint. TDAP will provide the hospitality for foreign buyer/ 1 representative from first/second tier buying houses with annual import value of US$5 million or 1 Representative per Associations or Chambers (head or any senior executive member) an economy class airfare and accommodation 4 nights.

In this regard, the Ministry of Commerce of Cambodia would like to invite Cambodian businessmen, or/and mega-corporation’s companies who are interested to participate in the aforementioned trade fair, please contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd., Phum Toek Thla, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia no later than 10th of April. For further information about the event, please contact the official in charge via Tel: 087 755 551 or E-mail: ritatong19@gmail.com.THANK YOU

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ