ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ម៉ោង ១០:២៥ នាទី យប់
👁 40
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានទទួលអំណោយម៉ាសការពារវីរុស ចំនួន ១៧០,០០០ ពីក្រុមហ៊ុនចំនួន៣ ដែលបានរួមគ្នាផ្ដល់ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងនោះរួមមាន ក្រុមហ៊ុន MEKONGNET AnAnA និង ក្រុមហ៊ុន YUL DIVERSITY ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាតត្បាតនៃជំងឺកូវីដ-១៩ ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុនទាំងបីខាងលើ និងបានជូនពរចំពោះក្រុមហ៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមទទួលបានសុខភាពល្អបរិបូរ កំលាំងពលំមាំមួន និងសម្រេចជោគជ័យក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ជាពិសេស សូមឱ្យចាកផុតពីជំងឺកូវីដ-១៩៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣