ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ម៉ោង ០៦:៣៨ នាទី ល្ងាច
👁 3
ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នក ផ្តល់សេវាទាំងអស់ ដែលកំពុងធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់លើការរៀបចំ ចូលរួមពិព័រណ៍ចិន-អាស៊ាន ចំនួន១៩ លើក រួចមកហើយ កាលពីពេលកន្លងទៅ ក្រសួង ពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅរៀបចំ ចូលរួមដោយផ្ទាល់ ពិព័រណ៍ចិន-អាស៊ាន លើកទី២០ “The 20th China-ASEAN Expo” ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ពិព័រណ៍ចិន-អាស៊ាន ជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិក អាស៊ាន និងប្រទេសចិន។ ការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន ក្នុងឆ្នាំ២០២៣ នេះ គឺស្របពេលនៃការបើកដំណើរ ការឡើងវិញនូវសង្គម-សេដ្ឋកិច្ច របស់ប្រទេសចិន និងជាឆ្នាំគម្រប់ខួបអនុស្សាវរីយ៍លើកទី២០ នៃភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន និងជាខួបគម្រប់២០ឆ្នាំ នៃការបង្កើតពិព័រណ៍ចិន-អាស៊ាន។ គណៈកម្មការរៀបចំពិព័រណ៍បានអញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា រៀបចំដឹកនាំប្រតិភូពាណិជ្ជកម្មដែលមានរួមមានអ្នកតាំងពិព័រណ៍ អ្នកទស្សនាពិព័រណ៍ដើម្បីជួបដៃគូពាណិជ្ជកម្ម ទៅចូលរួមដោយផ្ទាល់ និងចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជា វេទិធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន វេទិកាធុរកិច្ចនិងវិនិយោគ ចិន-អាស៊ានជាដើម។
ដើម្បីស្តារ និងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគឡើងវិញក្រោយវិបត្តិកូវីដ-១៩ ក្រសួងពាណិជ្ជកម្មក្នុងនាមដៃគូសហការរៀបចំ សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មឡើងវិញជាមួយពាណិជ្ជករចិន និងអាស៊ាន សូមចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ និងព្រឹត្តិការណ៍អមផ្សេងៗឱ្យបានច្រើនកុះករ។ ក្រសួងនឹងចាប់ទទួលពាក្យសុំចូលរួមចាប់ថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ជាកំណត់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០១៦ ៤១៦ ៨២៥/ ០១៧ ៧៥៩ ៥៦៧/ ០៨៧ ៧៥៥ ៥៥១ អ៊ីម៉ែល៖ chaoji168@gmail.com / vannameass@yahoo.com / ritatong19@gmail.com។សូមអរគុណ!
ANNOUNCEMENT ៖ On behalf of the Cambodian Inter-Ministerial Committee for Participation in the World Expositions and International Trade Fairs, the Ministry of Commerce has a great honor to inform to all Cambodian businessmen, entrepreneurs, investors, service providers and producers who is currently doing business in Cambodia that with the consequent successfully participation the China-ASEAN EXPO (CAEXPO) for the 19 sessions in a row, the Ministry of Commerce in collaboration with CAEXPO Secretariat is going to organize “The 20th China-ASEAN Expo” to be held physically from 16-20 September 2023 at Nanning International Convention and Exhibition Center, Nanning City, Guangxi Zhuang Autonomous Region, People’s Republic of China.
The China-ASEAN Expo is the significant exchange business platform of ASEAN member states and China. The commencement of China-ASEAN EXPO 2023 will be done in conjunction with the Chinese government reopen social-economic together with the celebration of the 20th anniversary of the establishment of China-ASEAN Strategic Partnership and the grand celebration of the 20th CAEXPO, the organizing committee is inviting all ASEAN member states including Kingdom of Cambodia as a co-organizer to lead business delegation consist of exhibitors and trade visitors to attend the aforementioned CAEXPO and participate with other sideline event such as Cambodia-China Business, Investment and Tourism Forum, China-ASEAN Business and Investment Forum to be held in parallel.
To restore and promote business and investment activities after Covid-19, the Ministry of Commerce as a co-organizer would like to invite all Cambodian businessmen, entrepreneurs, investors, service providers and producers who wish to reconnection with Chinese traders as well as ASEAN trading partners to attend “The 20th China-ASEAN Expo” and other sideline events. Interested participants please register at the Ministry of Commerce from the announcing date until 4th August 2023.
For further information, please contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd, Phum TeuK Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia. Contact No.: 016 416 825/ 017 759 567/ 087 755 551 Email: chaoji168@gmail.com/ vannameass@yahoo.com / ritatong19@gmail.com។
THANK YOU!
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣