សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ាន​ (ASEAN Trade Fair​) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងអ៊ីលសាន (ILsan) សាធារណរដ្ឋកូរ៉េ

ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ម៉ោង ១១:២៣ នាទី ថ្ងៃត្រង់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា  មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណជនទូទៅដែលកំពុងធ្វើធុរកិច្ចក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈឲ្យបានជ្រាបថា៖ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នឹងបន្តរៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ាន​ (ASEAN Trade Fair​) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងអ៊ីលសាន (ILsan) សាធារណរដ្ឋកូរ៉េ។ ពិព័រណ៍ពាណិជ្ជកម្មអាស៊ាន​ រៀបចំឡើងដោយចូលរួមជាមួយពិព័រណ៍ម្ហូបអាហារ សេអ៊ូល ២០២៣ ដែលជាព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិដ៏ធំ​ទី៤ ស្តីពី ឧស្សាហកម្មម្ហូបអាហារ​ និងភេសជ្ជៈ នៅអាស៊ី។ ជុំវិញការចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នឹងផ្តល់ស្តង់ជូនកម្ពុជា ចំនួន៥ ដោយឥតគិតថ្លៃ។​ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ បានស្នើសុំក្រសួងពាណិជ្ជកម្មជ្រើសរើសក្រុមហ៊ុន សហគ្រាសកម្ពុជា ដែលកំពុងធ្វើធុរកិច្ចក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ។ ក្នុងអំឡុងពេលពិព័រណ៍ គណៈកម្មការរៀបចំពិព័រណ៍ នឹងមានរៀបចំសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលទាក់ទងនឹងគោលនយោបាយសាធារណៈ​រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ​ សម្រាប់អ្នកចូលរួមពីតំបន់អាស៊ានផងដែរ។

​អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញលោក លោកស្រី  ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមទាក់ទង នាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០១២ ៧៧៧ ៩៥៩ / ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល cheaputhea@yahoo.com / ritatong19@gmail.com។សូមអរគុណ !

ANNOUNCEMENT៖ The Ministry of Commerce of the Kingdom of Cambodia has the honor to inform all businessmen entrepreneurs and the public who is currently doing business in the field of Foods and Beverages (F&B) that the ASEAN-Korea Centre (AKC) is going to organize the ASEAN Trade Fair which will be held from 30 May to 2 June2023 in Ilsan city, Republic of Korea. The ASEAN Trade Fair is organizing in conjunction with the Seoul Food Fair 2023, the fourth largest international exhibition on the foods and beverages industry in Asia. To participate the above event, the ASEAN-Korea Center will provide 5 standard booths to Cambodia for no charge. The AKC has requested the Ministry of Commerce to recruit qualifies Cambodian private companies of which their products related to food and beverage to attend the aforementioned event. During the exhibition, the organizing committee will also organize seminar and workshop on government policy for participants from ASEAN countries as well.

In this regard, the Ministry of Commerce invites all businessmen, the public and interested companies to the above mention exhibition please contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia.

1. Mr. Chea Putheakalpak Tel: 012 777 959, email: cheaputhea@yahoo.com

2. Ms. Tong Rita Tel: 087 755 551, email: ritatong19@gmail.com,Thank You !

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ