ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ម៉ោង ០៤:០៩ នាទី រសៀល
👁 0
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក-លោកស្រីជា ពាណិជ្ជករ អាជីវករ និងសាធារណជនទូទៅឱ្យបានជ្រាបថា ក្រុមហ៊ុន ភីធីជី សហការជាមួយ ក្រុមហ៊ុន OCIC ដោយមានការគាំទ្រនិងសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍ “ផ្សារណាត់ផលិតផលមានគុណភាព (Top Brand Fair)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-២១ ខែឧសភា ឆ្នាំ២០២៣(ចំនួន១៧ថ្ងៃ) នៅវិមានអាហារ ទីក្រុងរណបជ្រោយចង្វា ផ្លូវ OCIC(ផ្លូវទៅកាន់ពហុកីឡដ្ឋានមរតតេជោ) រាជធានីភ្នំពេញ។
ផ្សារណាត់ផលិតផលគុណភាពខ្ពស់នេះ ធ្វើឡើងដើម្បីចូលរួមអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាងគេនៅក្នុងតំបន់អាស៊ានគឺ កីឡាស៊ីហ្គេមលើកទី៣២ ដែលផ្តល់ឱកាសជូនដល់ក្រុមហ៊ុន សហគ្រាសជាតិ និងអន្តរជាតិនានា ដែលមានផលិតផលគុណភាពខ្ពស់អាចដាក់តាំងផ្សព្វផ្សាយ និងលក់ផលិតផល ក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយក្រុមហ៊ុន ភីធីជី និងក្រុមហ៊ុន OCIC សូមអញ្ជើញពាណិជ្ជករ អាជីវករជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលមានចំណាប់អារម្មណ៍ និងមានបំណងចូលរួមផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់ខ្លួន សូមមកទាក់ទង និងបំពេញបែបបទ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុនភីធីជី អ៊ិនធើនេសិនណល ទូរស័ព្ទទាក់ទង/Telegram៖ +៨៥៥ ៧០៥០៦០០៧ ឬ+៨៥៥ ៦១៩៩៥៨៩៩ ឬ+៨៥៥ ១២៧០៣៣៩៣
សូ ម អ រ គុ ណ !
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣