ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តបទុម្ពរ(តាយ៉ើតក្នុង) ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ម៉ោង ០៨:៤៨ នាទី យប់

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ព្រៃឈរ,កំពង់ចាម)៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដា្ឋនស្រុកព្រៃឈរ និងស្រុកបាធាយ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តបទុម្ពរ(តាយ៉ើតក្នុង) ដែលស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដា្ឋនស្រុកព្រៃឈរ, ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឃុំត្រពាំងព្រះ, លោក ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកព្រៃឈរ, លោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុកព្រៃឈរ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំត្រពាំងព្រះ, លោកគ្រូ អ្នកគ្រូ លោកតា លោកយាយ យុវជនឃុំ យុវជនសាលារៀន យុវជនភូមិ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបទុម្ពរ(តាយ៉ើតក្នុង) ជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម លោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុកព្រៃឈរ បានអានរបាយការណ៍ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលស្រុក និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងមូលដ្ឋានស្រុកព្រៃឈរ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ជាក់ស្ដែងវត្តបទុម្ពរ(ហៅ វត្តតាយ៉ើតក្នុង) ជាវត្តមួយក្នុងចំណោមវត្តទាំង៥៨ នៅក្នុងស្រុកព្រៃឈរ ដែលមានព្រះសង្ឃគង់នៅចំនួន ៧អង្គ និងមានព្រះវិហារ កុដិ ផ្លូវ និងអំពូលភ្លើងសម្រាប់បំភ្លឺនៅពេលយប់ ដោយសមិទ្ធផលទាំងនេះកើតចេញពីការរួមសហការគ្នាទាំងពុទ្ធបរិស័ទចំណុះជើងវត្ត, សប្បុរសជនជិតឆ្ងាយ និងមានការជ្រោមជ្រែងពីក្រុមការងារចុះជួយឃុំ ស្រុក ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ដែលដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្ដិ ផ្ទាល់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកទាំងពីរតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវមោទនភាពចំពោះការអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តបទុម្ពរ (តាយ៉ើតក្នុង) នាពេលនេះ ដែលនេះសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងវិស័យពុទ្ធសាសនា និងរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា កន្លងមករាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភាបានខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយសម្រេចបានសមទ្ធិផលធំៗយ៉ាងច្រើនគួរជាទីមោទនៈ រួមមាន៖ ការរក្សាការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, ដំណើរការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ, ការសម្រេចបានស្ថេរភាពកំណើនសេដ្ឋកិច្ចកម្ពុជាខ្ពស់ អត្រាប្តូរប្រាក់មានស្ថិរភាព និងទុនបម្រុងអន្តរជាតិបន្តកើនឡើង ព្រមទាំងធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង ដោយអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម ១០% នាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្តគោលនយោបាយជាតិគាំពារសង្គម តាមរយៈការផ្តល់ប្រព័ន្ធគាំពារចំនួន២រួមមាន៖ ប្រព័ន្ធជំនួយសង្គមផ្តល់ការគាំពារដល់ប្រជាជនដែលរស់នៅក្រោម និងក្បែរបន្ទាត់ក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធសន្តិសុខសង្គម ផ្តល់ការគាំពារហានិភ័យលើផ្នែកសោធន ថែទាំសុខភាព ហានិភ័យការងារ និកម្មភាព និងពិការភាពដល់ក្រុមប្រជាជននៃវិស័យសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីដែលបានសម្រាលកូន តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនក្រោមអាយុ២ឆ្នាំនៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអទិភាពដើម្បីសម្រួលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្ត្រីនិងកុមារ។ រាជរដ្ឋាភិបាលក៏បានសម្រេចបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្តល់ការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងមិនគិតថ្លៃដល់កុមារកម្ពុជា។ មិនតែប៉ុណ្ណោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ទទួលបានការដំឡើងបៀវត្សជាបន្តបន្ទាប់ ហើយកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរនិងស្បែកជើង ក៏ត្រូវបានដំឡើងប្រាក់ឈ្នួលផងដែរ។

លើសពីនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកស្ទួយជីវភាពប្រជាកសិករ ជាពិសេសតាមរយៈការជំរុញផលិតកម្ម ការខិតខំរក្សាស្ថិរភាពថ្លៃកសិផល និងការពង្រីកទីផ្សារកសិផល ដោយក្នុងដំណើរការអភិវឌ្ឍឃុំ-សង្កាត់ រាជរដ្ឋាភិបាលបានបង្កើនជាបន្តបន្ទាប់នូវមូលនិធិឃុំ-សង្កាត់។

ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ថា មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរការអភិវឌ្ឍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ នឹងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។ បើ បាត់បង់សន្តិភាព នោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ និងសូមធ្វើការគាំទ្រយ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណ និងអរគុណដល់ក្រុមការងារឃុំត្រពាំងព្រះ ដែលមានសមាជិក-សមាជិកា ប្រកបដោយឆន្ទះ និងមនសិការខ្ពស់ ចំណាយពេលវេលា និងធនធានជាច្រើន  ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយឧបត្ថម្ភ និងអភិវឌ្ឍន៍ឃុំ ក្នុងនោះបានឧបត្ថម្ភដល់ស្រ្តីឆ្លងទន្លេ គ្រួសារសព គ្រួសារជនពិការ ចាស់ជរាខ្វះទីពឹង ជួសជុលប្រព័ន្ធផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន និងវត្តអារាមជាដើម។ ជាក់ស្តែងនៅថ្ងៃនេះ ព្រះវិហារថ្មី និងសមិទ្ធផលនានា នៅវត្តបទុម្ពរ (តាយ៉ើតក្នុង) ដែលទើបតែសាងសង់រួច នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ដើម្បីទុកជាប្រយោជន៍ជូនលោកតា លោកយាយ បងប្អូន កូនក្មួយៗ និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ សម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យផេ្សងៗ ដែលជាប្រពៃណីរបស់ជាតិយើង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមក្នុងការការពារសន្តិភាព ដែលយើងសម្រេចបានមកដោយលំបាកជាទីបំផុតនេះ ឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច មិនអនុញ្ញាតឱ្យកម្លាំងប្រតិកិរិយាណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី ជាពិសេស សូមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទាំងអស់គ្នា និងសូមបោះឆ្នោតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តដឹកនាំរដ្ឋាភិបាល និងអភិវឌ្ឍប្រទេសជាតិយើងបន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ