ក្រសួងពាណិជ្ជកម្ម ប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៣ ក្រោមមូលបទ “ស្រ្តី និង កម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ” ព្រមទាំងសម្ពោធម៉ាកសម្គាល់ទំនិញ, ម៉ាកសមូហភាព និងបើកវេទិកាជាន់ខ្ពស់ស្តីពីកម្មសិទ្ធិបញ្ញា នៅសណ្ឋាគារភ្នំពេញ

ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ម៉ោង ០៣:៤០ នាទី រសៀល

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៣ ក្រោមមូលបទ “ស្រ្តី និងកម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ” និង ព្រឹត្តិការណ៍អមរួមមាន៖ (១) ពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព និង (២) វេទិកាជាន់ខ្ពស់ស្តីពីកម្មសិទ្ធិបញ្ញា ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយមានការចូលរួម ឯកឧត្តម ឡុង ប៊ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី តំណាងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរដ្ឋរាជធានី-ខេត្ត សមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) តំណាងអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា សមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព យុវជន និងសិស្សនិស្សិត ដែលមានអ្នកចូលរួមចំនួន ៣០០នាក់។

នាក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ ថ្លែងថា គំនិតផ្តួចផ្តើមឱ្យមានការរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោកដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ពិតជាមានសារៈសំខាន់ណាស់នៅក្នុង (១) ការជួយលើកកម្ពស់ការយល់ដឹងពីការប្រើប្រាស់ និងកិច្ចការពារកម្មសិទ្ធិបញ្ញាដល់មហាជនគ្រប់ស្រទាប់ (២) ជាឱកាសផ្សព្វផ្សាយពីវឌ្ឍនភាពនៃកិច្ចអភិវឌ្ឍកម្មសិទ្ធិបញ្ញារបស់ព្រះរាជាណាចក្រកម្ពុជា និង (៣) ពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីបន្តកសាងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់យើងឱ្យមានភាពរឹងមាំ និងធានាតុល្យភាពនៃកម្មសិទ្ធិបញ្ញារវាងម្ចាស់សិទ្ធិ និងការផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នាក្នុងសង្គម។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោកនៅឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំឡើង ដោយផ្តោតលើការជំរុញស្ត្រីឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញាបន្ថែមទៀត ដើម្បីប្រើប្រាស់គំនិតច្នៃប្រតិដ្ឋក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន តាមរយៈការបង្កើតផលិតផលកម្ពុជា និងបង្កើនផលិតភាព សំដៅដល់ការចូលរួមក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង ការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ និងជាកម្លាំងទ្រទ្រង់ការអភិវឌ្ឍប្រកបដោយចីរកាល និងបរិយាបន្នតាមរយៈ ការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីគម្រោងដែលក្រសួងពាណិជ្ជកម្មកំពុងអនុវត្ត និងរួមចំណែកជំរុញសហគ្រិនស្ត្រី ដូចជា (១) កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម ហៅកាត់ថា EIF កំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដោយបង្កើតផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈគេហទំព័រ CambodiaTrade.Com (២) ការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក អនុវត្តដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងអង្គភាពកម្មសិទ្ធិបញ្ញាដទៃទៀត ដោយផ្តល់ការបណ្តុះបណ្តាលដល់សហគ្រិនស្ត្រី ឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បីពង្រឹង និងពង្រីកអាជីវកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ភាគលាភនៃកត្តាប្រជាសាស្ត្រនេះបង្ហាញឱ្យឃើញពីសក្តានុពលរបស់ស្ត្រី ដែលចាំបាច់ត្រូវការយកចិត្តទុកដាក់ពីសង្គមទាំងមូលនៅក្នុងការបង្កលក្ខណៈងាយស្រួល និងផ្តល់ការគាំទ្រដើម្បីអាចឱ្យស្ត្រីទទួលបានការអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងកាលានុវត្តភាពនៅក្នុងការអភិវឌ្ឍគំនិតទៅបង្កើតជាទ្រព្យកម្មសិទ្ធិបញ្ញា តាមរយៈការកែច្នៃផលិតផលក្នុងស្រុក ការបង្កើតផលិតផលបច្ចេកវិទ្យា ការបង្កើតអាជីវកម្ម ការកសាងកេរ្តិ៍ឈ្មោះម៉ាក និងការបង្កើតស្នាដៃនៅក្នុងឧស្សាហកម្មច្នៃប្រតិដ្ឋ មានដូចជា ការច្នៃរចនាម៉ូត ផ្នែកសិល្បៈ តន្ត្រី ផ្នែកនិពន្ធ និង Software ដើម្បីរួមចំណែកពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងគាំទ្រដល់ការធ្វើពិពិធកម្មទំនិញនាំចេញ ក៏ដូចជា បង្កើនផលិតផលក្នុងស្រុកឱ្យកាន់តែសម្បូរបែប។

ដោយឡែកពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវសមិទ្ធផលនៃការចុះអនុស្សរណៈកិច្ចសហប្រតិបត្តិការស្តីពីការស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក រវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ដើម្បីពង្រឹងការស្រាវជ្រាវក្នុងវិស័យកម្មសិទ្ធិបញ្ញាឱ្យកាន់តែស៊ីជម្រៅ និង ការអនុម័តជាគោលការណ៍លើសេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដើមី្បបន្តនីតិវិធីជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបេ្តជ្ញាចិត្តរបស់ ឯកឧត្តមរដ្ឋលេខាធិការ ទទួលបន្ទុកនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម អគ្គនាយកសេវាពាណិជ្ជកម្ម ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងកិច្ចការលើកកម្ពស់ផលិតផលសក្តានុពលក្នុងស្រុក តាមរយៈ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ៖ “អំបិលកំពតកែប” “ទឹកត្រីកំពតកែប” “បង្កងតាកែវ” និង ម៉ាកសមូហភាព “ដូងខ្ទិះបាត់ដំបង” “នំបញ្ចុកសៀមរាប” “ក្រូចថ្លុងកោះពីរ”  និង “អំបុកកំពង់ធំ”  ដែលជាទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងការបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ ការចុះបញ្ជីផលិតផលទាំងនេះ គឺជាសមិទ្ធផលដ៏សំខាន់ដែលយើងបានខិតខំរួមគ្នា បង្កើត ចងក្រង អភិរក្ស ថែរក្សា អភិវឌ្ឍផលិតផលក្នុងស្រុកឱ្យមានតម្លៃបន្ថែមខ្ពស់ និងផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរយើង។

សូមជម្រាបផងដែរថា គិតមកដល់បច្ចុប្បន្ននាយកដ្ឋានកម្មសិទ្ធិបញ្ញា  បានចុះបញ្ជីម៉ាកសរុបជាង១០ម៉ឺនម៉ាក ដោយឡែកនៅឆ្នាំ២០២២ នាយកដ្ឋានបានចុះបញ្ជីម៉ាកសរុប ៦២៣០ ម៉ាក និងបានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញបរទេសចំនួន ៥៦ម៉ាក  ម៉ាកសម្គាល់ភូមិទំនិញកម្ពុជាបន្ថែមទៀតចំនួន ៣ និងម៉ាកសមូហភាពបន្ថែមទៀត ចំនួន ៤៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ