ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៥:០៤ នាទី ល្ងាច
👁 0
ក្រសួងពាណិជ្ជកម្មសង្កេតឃើញថា ក្នុងរយៈពេលចាប់តាំងពីមានសេចក្តីជូនដំណឹង ចំនួន០៣លើក រហូតមកដល់បច្ចុប្បន្ន គឺនៅមានក្រុមហ៊ុននាំចេញទៅសហភាពអឺរ៉ុប ណ័រវែស ស្វីស និងទួរគី មួយចំនួនធំ មិនទាន់បានមកស្នើសុំចុះឈ្មោះតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅឡើយទេ។
ដើម្បីចៀសវាងការបាត់បង់ផលប្រយោជន៍ពីការទទួលបាននូវភាពអនុគ្រោះពន្ធ សម្រាប់ការនាំចេញទំនិញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ ទីផ្សារសហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះរបស់ប្រទេសណ័រវែស ស្វីស និងទួរគី ផលិតករ ឬ អ្នកនាំចេញទាំងឡាយណា ដែលមិនទាន់បានចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter System-REX) សូមរួសរាន់មកចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់ប្រកាសដើមកំណើតទំនិញ (Statement On Origin) ជំនួសឲ្យការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេ យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣