សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ កម្រិតអន្តរជាតិ ​ដែលនឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃ​ទី​១៥-១៨​ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំង ពិព័រណ៍ និងសន្និបាតកោះពេជ្រ

ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ០២:៤៤ នាទី រសៀល

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

​ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ទូទៅឱ្យបានជ្រាបថា ក្រសួង នឹងបន្តរៀបចំ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ កម្រិតអន្តរជាតិ ​ដែលនឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃ​ទី​១៥-១៨​ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំង ពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។​

ក្នុងឱកាសនៃការរៀបចំពិព័រណ៍​ខាងលើ​ ក្រសួងមានរៀបចំ​ព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនដូចជា សិក្ខា សាលាស្តីពី ការជំរុញ​សកម្មភាព​ពាណិជ្ជកម្ម វេទិកាធុរកិច្ចនិងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះអនុស្សរណៈ យោគយល់លើ​កិច្ចការ​ពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រ និងអភិវឌ្ឍន៍វិស័យឯកជន​។

ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ​ ​ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេស​ជំរុញ​ការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើន​សេដ្ឋកិច្ច​ជាតិ។ ព្រឹត្តិការណ៍ពាណិជ្ជកម្មខាងលើ ​នឹងផ្តល់នូវកាលានុវត្តភាពថ្មី ​ក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុង​ស្រុករវាងរាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា និងរវាងកម្ពុជា ជាមួយអន្តរជាតិ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ អ្នកវិនិយោគ ក្រុមហ៊ុន សហគ្រាស កម្ពុជា បងប្អូនផលិតករ និងពាណិជ្ជករ  ដែលមានបំណងចង់​ចូលរួម​ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និង ទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ ឆ្នាំ២០២៣ ឬមាន​គម្រោង​ស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ឬមានគម្រោងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ​ដៃគូ​របស់ខ្លួន សូមអញ្ជើញមកបំពេញបែបបទ ចូលរួម និងផ្ញើគម្រោងរបស់ខ្លួនមកអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំណត់។

​សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរ​នៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​ទូរស័ព្ទទាក់ទង៖​​០១៥ ៥៥៣ ៣៥៥ ឬ ០៧៧​​ ៣៣៩​ ៤៣៩ ឬ

​​០១៦ ៤១៦ ៨២៥ឬ ០៧៧ ៣៣២ ២៣៣

​អាសយដ្ឋានអ៊ីម៉ែល៖ ​chaoji168@gmail.com ឬ neary86@gmail.com ឬ rithyco@yahoo.com ឬ vuthakep@yahoo.com

សូ ម អ រ គុ ណ !

ANNOUNCEMENT ៖ The Ministry of Commerce of the Kingdom of Cambodia has the honor to inform the public that the Ministry is going to organize “The 16th Cambodian and Import-Export Goods Exhibition 2023” which will be held on 15th - 18th December 2023 at the Koh Pich Exhibition & Convention Center, Phnom Penh, Kingdom of Cambodia.

During the exhibition the Ministry of Commerce will be organizing sideline events such as Seminar on Trade Promotion, Business and Investment Forum, Business Matching and Memorandum of Understanding Signing Ceremony to support and promote private sector.

The exposition is aiming to promote trade and investment activities, especially to promote export of products and service outreach the markets and contribution to development national economy. Exposition, will be a new opportunity for business linkage between provincial-city   throughout Cambodia as well as between Cambodian and foreign businesses.

In this regard, the Ministry of Commerce is inviting investors, entrepreneurs, producers and the public who wish to participate in The 16th Cambodian and Import-Export Goods Exhibition 2023 or wish to seek for business and investment partners or planning to sign Memorandum of Understanding with their counterparts you are requested to submit their project proposal to General Directorate of Trade Promotion, Ministry of Commerce no later than 15th November 2023.

For further details, please contact General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd, Teuk Thla Village, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia.

Contact Numbers:​015 553 355/077 339 439

​​016 416 825 /077 332 233

E-mail Address: ​chaoji168@gmail.com/ neary86@gmail.com

​rithyco@yahoo.com / vuthakep@yahoo.com

THANK YOU!

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ