សារលិខិតថ្វាយព្រះពរ៖ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ០៧:០០ នាទី ព្រឹក

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម សូមព្រះបរមរា​ជា​នុញ្ញាត​​​​សម្តែង​​ថ្វាយអំណរសាទរឥតឧបមា និងអភិវន្ទថ្វាយនូវ​កតញ្ញុតា និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធី​​បុណ្យ​ចម្រើន​ព្រះជន្ម គម្រប់ ៧០ យាង​ចូល​ ៧១ ព្រះវស្សា ។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យ​បួងសួង​​ដល់​​​​​​គុណ​​​បុណ្យព្រះរតនត្រ័យកែវទាំងបីឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សា​ព្រះមហា​ស្វេត​ច្ឆ័ត្រ និង​​​​​​​​​ព្រះបារមី​នៃអតីត​ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ពិសេស​បុណ្យ​បារមី​ព្រះករុណា​​ព្រះមហា​វីរ​ក្ស​ត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូម​​ប្រោះ​ព្រំ​​​ព្រះរាជ​សព្ទ​សាធុ​ការ​ពរ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទ​​សម្តេច​​​​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ​ជាង​រយ​ព្រះវស្សា មាន​ព្រះរាជ​សុខភាពល្អ​បរិបូរណ៌ ព្រះកាយពល​មាំមួន ព្រះបញ្ញាញាណ​ភ្លឺថ្លា ដើម្បីបានជាម្លប់ដ៏ត្រជាក់​ត្រជំសុខ​ដុម​រមនារបស់ប្រជា​រាស្ត្រ​ខ្មែរ ជាកូន ជាចៅ ចៅទួត​​ជា​និច្ច​និរន្តរ៍​​​តរៀងទៅ។

សូម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​​កម្ពុជា ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត អំពី​ទូល​ព្រះ​បង្គំយើងខ្ញុំ​ទាំងអស់​គ្នា៕

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ