ឯកឧត្តម មាស សេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងអបអរសាទរដល់ក្រុមជម្រើសជាតិទូកកម្ពុជា ដែលដណ្តើមបានមេដាយចំនួន ៤គ្រឿង ក្នុងថ្ងៃទី១ នៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ០៦:១២ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ខេត្តកំពត)៖ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម មាស សេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានថ្លែងអបអរសាទរដល់ក្រុមជម្រើសជាតិទូកកម្ពុជា ដែលដណ្តើមបានមេដាយចំនួន ៤គ្រឿង ក្នុងថ្ងៃទី១ នៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡរដ្ឋានលើទឹក ក្នុងក្រុងកំពត ដោយទទួលបានមេដាយប្រាក់ ២គ្រឿង លើវិញ្ញាសាអុំទូកបុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ ក្នុងចម្ងាយ ២៥០ម៉ែត្រ, អុំទូកនារី ៣នាក់ អាយុក្រោម ២៤ឆ្នាំ ក្នុងចម្ងាយ ២៥០ម៉ែត្រ និងមេដាយសំរឹទ្ធ ២គ្រឿង  លើវិញ្ញាសាអុំទូកបុរស ១២នាក់ អាយុក្រោម ២៤ឆ្នាំ ក្នុងចម្ងាយ ២៥០ម៉ែត្រ, អុំទូកបុរស ១២នាក់ ក្នុងចម្ងាយ ២៥០ម៉ែត្រ ។

ពិធីប្រកួតនៅថ្ងៃទីមួយនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា, ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តកំពត, ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តកំពត, លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ព្រមទាំងទស្សនិកជនជាច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវសេចក្ដីរំភើបរីករាយ និងកោតសរសើរយ៉ាងក្រៃលែងចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការប្រកួតរបស់កីឡាករ-កីឡាការិនី រហូតទទួលបានជោគជ័យបែបនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការដណ្តើមបានមេដាយចំនួន ៤គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ២គ្រឿង របស់ក្រុមជម្រើសជាតិទូកកម្ពុជា នាពេលនេះ គឺជាមោទនភាព និងជាជោគជ័យថ្មីជាប្រវត្តិសាស្ត្រមួយទៀតរបស់ក្រុមជម្រើសជាតិទូកកម្ពុជាយើង៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ