សេចក្តីជូនដំណឹង៖ រៀបចំព្រឹត្តិការណ៍តាំងបង្ហាញម៉ូតគ្រឿងអលង្ការ និងសម្ភារលម្អរាងកាយឥណ្ឌាលើកទី១៧ “ The 17th Indian Fashion Jewelry & Accessories Show (IFJAS)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២៣

ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ១០:៥២ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

សេចក្តីជូនដំណឹង៖ រៀបចំព្រឹត្តិការណ៍តាំងបង្ហាញម៉ូតគ្រឿងអលង្ការ និងសម្ភារលម្អរាងកាយឥណ្ឌាលើកទី១៧ “ The 17th Indian Fashion Jewelry & Accessories Show (IFJAS)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ហ្រ្គីតធ័រណយដាឥណ្ឌា ទីក្រុងញូដេលី្ល ប្រទេសឥណ្ឌា។

...

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក-លោកស្រីជាម្ចាស់ក្រុមហ៊ុន/សហគ្រាស  អ្នកនាំចូល ពាណិជ្ជករ និងសាធារណជនទូទៅឲ្យបានជ្រាបថា ក្រុមប្រឹក្សាជំរុញការនាំចេញ  វិស័យសិប្បកម្មឥណ្ឌា (The Export Promotion Council for Handicrafts – EPCH) នឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញម៉ូតគ្រឿងអលង្ការ និងសម្ភារលម្អរាងកាយឥណ្ឌាលើកទី១៧ “ The 17th Indian Fashion Jewelry & Accessories Show (IFJAS)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ហ្រ្គីតធ័រណយដាឥណ្ឌា ទីក្រុងញូដេលី្ល ប្រទេសឥណ្ឌា។

ព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការនេះ នឹងផ្តល់ឱកាសដល់ពាណិជ្ជករ បានស្វែងយល់ពីសិល្បៈហត្ថកម្មដ៏ អស្ចារ្យបំផុតរបស់ឥណ្ឌា និងសិល្បៈដែលធ្វើឡើងដោយភាពល្អឥតខ្ចោះជាមួយនឹងការរចនាបែបទំនើប។ ក្នុងនោះដែរ ក្រុមហ៊ុនឥណ្ឌាប្រហែល ២៥០ មកពីគ្រប់តំបន់ នៃប្រទេសឥណ្ឌានឹងមកបង្ហាញគ្រឿងអលង្ការ និងសម្ភារលម្អរាងកាយ ជាច្រើនប្រភេទ។ ម៉ូដគ្រឿងអលង្ការឥណ្ឌាបានឆ្លុះបញ្ចាំងពីកេរដំណែលដ៏សំបូរបែប នៃស្នាដៃប្រពៃណីរបស់ជនជាតិឥណ្ឌា ដែលបានបញ្ចូលគ្នាជាមួយការរចនាបទប្រកបដោយភាពច្នៃប្រឌិត។ លើសពីនេះទៀត IFJAS នឹងមានគម្រោងផ្តល់ជូនពិសេសសម្រាប់អ្នកទិញ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយទទួលបានការផ្តល់ជូនសំបុត្រយន្តហោះទៅមក និងការស្នាក់នៅសណ្ឋាគារដោយឥតគិតថ្លៃ នៅទីក្រុងញូដេល្លី។

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា សូមអញ្ជើញ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន  អ្នកនាំចូល និងសាធារណជនទូទៅ ដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមចុះឈ្មោះចូលរួមជាមុនតាមរយៈគេហទំព័រ http:/fifias.in/register  ឬទាក់ទងដោយផ្ទាល់ទៅស្ថានទូតឥណ្ឌាប្រចាំនៅ រាជធានីភ្នំពេញ តាមអាសយដ្ឋានផ្ទះលេខ៥០-៥២ ផ្លូវសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ ០២៣ ២១០ ៩១២/ ០២៣ ២១០ ៩១៣ អ៊ីម៉ែល៖hoc.phnompenh@mea.gov.in / admn.phnompenh@mea.gov.in ។ សូ ម អ រ គុ ណ !

ANNOUNCEMENT៖ The Ministry of Commerce of the Kingdom of Cambodia has the honor to inform all buyers, traders, importers, and the public that the Export Promotion Council for handicrafts is organizing “The 17th Indian Fashion Jewelry & Accessories Show (IFJAS)” will be held from 26-28 June, 2023 at India Expo Centre & Mart, Greater Noida, India.  

Indian fashion jewelry reflects the rich legacy of traditional Indian workmanship blended into innovative designs. The IFJAS 2023, buyers will have the opportunity to discover the finest in Indian craftsmanship and artistic finish in perfect harmony with modern designs. Around 250 Indian companies from all parts of India would be displaying their range of fashion jewelry and accessories. The IFJAS has special promotional scheme for qualified buyers which include providing airfare economy class to and from Cambodia-India and complimentary hotel stay at New Delhi during the expo period.  

In order to avail the benefit under the scheme, the Ministry of Commerce of Cambodia would like to invite all interested buyers/traders/importers to pre-register at http:/fifias.in/register or contact directly to the Embassy of India in Phnom Penh via address No.50-52, Samdech Pan Ave, Sangkat Boeng Raing, Khan Daun Penh, Phnom Penh. Tel: 023 210 912/023 210 913 at Email:  hoc.phnompenh@mea.gov.in. THANK YOU !

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ