កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម រៀបចំវេទិកាធុរកិច្ចលើកទី២ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅរាជធានីភ្នំពេញ

ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ១០:០១ នាទី យប់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញជាអធិបតីចូលរួមក្នុងវេទិកាធុរកិច្ចលើកទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម Rashed Abdulkarim Al Blooshi អនុរដ្ឋលេខាធិការនៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចអាប៊ុយដាប៊ី និងជាតំណាងសភាពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងថ្នាក់ដឹកនាំពីស្ថាប័ន-ពាក់ព័ន្ធ  សមាជិកសភាពាណិជ្ជកម្ម និងប្រធានក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរជាច្រើនរូប។

វេទិការធុរកិច្ចលើកទី២នេះ គឺរៀបចំឡើងស្របពេលនឹងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement - CEPA) ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ វេទិកាធុរកិច្ចនេះ ក៏បានប្រព្រឹត្តឡើងដោយស្របតាមលទ្ធផលជាវិជ្ជមាននៃវេទិកាធុរកិច្ចលើកទី១ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវេទិកាធុរកិច្ចនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់វិនិយោគិន ធុរជន ផលិតករ និងពាណិជ្ជករនៃប្រទេសទាំងពីរ ដើម្បីអាចពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការ និងអនុវត្តគម្រោងវិនិយោគអាទិភាពរួម ជាពិសេសដោយត្រៀមប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនូវអត្ថប្រយោជន៍ និងកាលានុវត្តភាពនានាផ្តល់ដោយកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលនឹងចូលជាធរមាននាពេលខាងមុខ។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីអត្ថប្រយោជន៍នៃការវិនិយោគនៅកម្ពុជា រួមមាន៖ ទីតាំងយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងតំបន់ បរិយាកាសវិនិយោគអំណោយផល ពិពិធកម្មទីផ្សារនាំចេញទូលាយបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាពធន់នៃសេដ្ឋកិច្ច ភាពសំបូរបែបនៃវត្ថុធាតុដើមសម្រាប់ផលិតកម្ម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។-ល-។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi បានធ្វើការកោតសរសើលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសក្តានុពលក្នុងការវិនិយោគ និងធុរកិច្ចលើស្ទើគ្រប់វិស័យ ដែលវិនិយោគិន និងធុរជនអេមីរ៉ាតអារ៉ាប់រួមអាចច្បាមយក ដើម្បីបន្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ។

គួរបញ្ជាក់ផងដែរថា វេទិកាធុរកិច្ចនេះ ក៏មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗ រួមមាន៖ បរិយាកាសវិនិយោគនៅកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម សក្តានុពលនៃវិស័យកសិកម្មនិងទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការផ្គត់ផ្គង់ថាមពលនិងចំណីអាហារ ក៏ដូចជាសក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងផ្នែកភស្តុភារនិងដឹកជញ្ជូន(កំពង់ផែ) ជាដើម៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ