ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធ​មហា​ឧបាសក​ពុទ្ធសាសនូបត្ថម្ភក៍ បួន ណារ៉ូ ដែលត្រូវជាឳពុកបង្កើត របស់ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម

ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ០៧:១៧ នាទី យប់

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរព​វិញ្ញាណក្ខន្ធ​សព ព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បួន ណារ៉ូ ត្រូវជាឳពុកបង្កើត របស់ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៤:៤៥នាទីទៀបភ្លឺ ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការចូលរួម​រំលែក​នូវ​មរណទុក្ខ​ជាមួយ ឯកឧត្តម បួន សារៈមុនី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះមរណភាពរបស់ ព្រឹទ្ធមហាឧបាសក​ពុទ្ធសាស​នូបត្ថម្ភក៍ បួន ណារ៉ូ ដែលនេះគឺជាការបាត់បង់នូវ ឳពុកបង្កើត ឳពុកក្មេក និងជីតា ប្រកបដោយ​ព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ដល់កូន កូនប្រសារ ចៅ ក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ និងជាគំរូដ៏ល្អ នៃឳពុកបង្កើត ឳពុកក្មេក និងជីតាទាំងឡាយ។

ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​នៃក្រសួង​ពាណិជ្ជកម្ម​ទាំងអស់ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បួន ណារ៉ូ បានទៅកាន់​សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ