ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ម៉ោង ០៨:០៥ នាទី ព្រឹក
👁 0
យោងរបាយការណ៍លទ្ធផលកិច្ចប្រជុំលើកទី៤២ នៃគណៈកម្មាធិការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី១៩ ដល់២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រដ្ឋជាសមាជិកអាស៊ានទាំងអស់ ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ ត្រូវអនុវត្តឱ្យបានពេញលេញនៃការចេញនិងប្រើវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់អេឡិចត្រូនិច (e-Form D) ត្រឹមខែមករា ឆ្នាំ២០២៤។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាផលិតករ និងអ្នកនាំចេញទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្ម នឹងបញ្ឈប់ការចេញវិញ្ញាបនបត្របញ្ញាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់ក្រដាស (C/O Form D Hard Copy) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ហើយរាល់ការស្នើសុំ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី (C/O Form D) តាមប្រព័ន្ធស្វ័យប្រវត្តកម្មជាមួយគេហទំព័រ https://co.moc.gov.kh/ សម្រាប់ការស្នើសុំនាំចេញទំនិញទៅកាន់ទីផ្សារអាស៊ាន ក្រសួងពាណិជ្ជកម្ម នឹងចេញជូនតែវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់អេឡិចត្រូនិក (e-Form D) តែប៉ុណ្ណោះ។
ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងមន្ត្រី នៃនាយកដ្ឋាននាំចេញ-នាំចូល ដូចមានរាយនាមខាងក្រោម៖
១. លោក ស៊ី បាទិត្យអនុប្រធាននាយកដ្ឋាននាំចេញ-នាំចូលទូរស័ព្ទលេខ៖ ០១២ ៩៤៨ ៤៨៤សារអេឡិចត្រូនិច៖ batithsy@yahoo.com
២. លោក ស្វាយ សុផលប្រធានការិយាល័យ នៃនាយកដ្ឋាននាំចេញ-នាំចូល និងទូរស័ព្ទលេខ៖ ០១១ ៧៥៧ ១៦៥សារអេឡិចត្រូនិច៖ sophal.svay@yahoo.com
៣. លោក សុខ វណ្ណថុលអនុប្រធានការិយាល័យ នៃនាយកដ្ឋាននាំចេញ-នាំចូល ទូរស័ព្ទលេខ៖ ០១២ ៥៩៥ ៦១៦សារអេឡិចត្រូនិច៖ vanthol@gmail.com
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ជាផលិតករ និងអ្នកនាំចេញទំាងអស់មេត្តាជ្រាប និងសហការអនុវត្តឱ្យមានប្រសិទ្ធភាព។ សូមអរគុណ!
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣