សេចក្តីជូនដំណឹងស្ដីពី៖ ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ

ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ម៉ោង ០៧:១៩ នាទី យប់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាផលិតករ អ្នកនាំចេញ អ្នកនាំចូល និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើ កាលពីថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក​

ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ ច្បាប់នេះត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេលដប់ថ្ងៃគត់ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំងប្រទេសក្នុងរយៈពេលម្ភៃថ្ងៃគត់ក្រោយពីថ្ងៃប្រកាសឱ្យប្រើ ស្របតាមមាត្រា៩៣ថ្មី​ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់អំពីគោលការណ៍ និងវិធានស្តីពីដើមកំណើតនៃទំនិញនាំចេញនិងទំនិញនាំចូល។ ច្បាប់នេះជាឧបករណ៍ជួយលើកកម្ពស់ទំនិញដែលមានដើមកំណើតនៅកម្ពុជា ជំរុញការនាំចេញ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជាលើទីផ្សារអន្តរជាតិ និងពិភពលោក។

អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាផលិតករ អ្នកនាំចេញ អ្នកនាំចូល និងសាធារណជនទាំងអស់អាចទាញយក ច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ តាមរយៈគេហទំព័រក្រសួងពាណិជ្ជកម្ម https://www.moc.gov.kh/ ឬគេហទំព័រសម្រាប់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម https://co.moc.gov.kh/ ឬ តាមរយៈ QR Code ខាងក្រោម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាផលិតករ អ្នកនាំចេញ អ្នកនាំចូល និងសាធារណជនទាំងអស់ មេត្តាជ្រាប និងសហការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាព។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ