ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ម៉ោង ០៦:៤២ នាទី ល្ងាច
👁 1
(ភ្នំពេញ) ៖ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការនៃ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធចំពោះសពរបស់ ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០០ នាទីរសៀល ក្នុងជន្មាយុ៨១ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ស្ថិតនៅគេហដ្ឋានលេខ៩ ផ្លូវលេខ៥៦៨ ភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មរណភាពរបស់ ឯកឧត្តម សំ ព្រហ្មនា គឺជាការបាត់បង់នូវឳពុក ឳពុកក្មេក និងជីតា និងជីតាទួតជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លារបស់ឯកឧត្តម និងក្រុមគ្រួសារទាំងមូល ដែលកន្លងមក ឯកឧត្តម សំ ព្រហ្មនា បានបីបាច់ថែរក្សា អប់រំណែនាំ និងផ្តល់ដំបូន្មានល្អៗដល់កូន ចៅ ចៅទួត រហូតក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំសម្រាប់សង្គមជាតិ ហើយក៏ជាការបាត់បង់នូវឥស្សរជនខ្មែរដ៏ឆ្នើមមួយរូបដែលបានលះបង់ទាំងកម្លាំងកាយ ប្រាជ្ញា និងស្មារតី ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យនីតិរដ្ឋ និង លទ្ធិប្រជាធិបតេយ្យឱ្យបានឋិតថេរចីរកាលក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្ថិតក្នុងបរិយាកាសដ៏សែនសោកសង្រេង ប្រកបសោយសេចក្តីក្រៀមក្រំបំផុតនេះ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម សំ ព្រហ្មនី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម សំ ព្រហ្មនា និងសូមបួងសួងដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សំ ព្រហ្មនា បានយោនយោគកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣