សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី ៥៦ និង ពិព័រណ៍ដេលីឆ្នាំ២០២៣ “The 56th Indian Handicrafts & Gifts Fair (IHGF) Delhi Fair (Autumn) 2023”

ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ម៉ោង ០៦:៤២ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

​ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រី ដែលជាពាណិជ្ជករ អ្នកនាំចូល និងសាធារណជនទូទៅឲ្យបានជ្រាបថា ក្រុមប្រឹក្សាជំរុញការនាំចេញផលិតផលសិប្បកម្មឥណ្ឌា នឹងរៀបចំពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី ៥៦ និង ពិព័រណ៍ដេលីឆ្នាំ២០២៣ “The 56th Indian Handicrafts & Gifts Fair (IHGF) Delhi Fair (Autumn) 2023” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ ១៦ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ហ្រ្គីតធ័រណយដាឥណ្ឌា តំបន់ដេលី្ល ប្រទេសឥណ្ឌា។​​

​ពិព័រណ៍ IHGF Delhi លើកទី ៥៦ (សរទរដូវ) ឆ្នាំ២០២៣ នឹងបង្ហាញពីជម្រើសដ៏សម្បូរបែប និងសហសម័យនៃផលិតផលគ្រឿងសង្ហារិមជាង 2000​មុខ និង 300ម៉ូដ ដែលកំពុងពេញនិយម ទៅលើ ១៤ប្រភេទផលិតផល​ផ្សេងៗ គ្នាសម្រាប់ប្រើប្រាស់តុបតែងផ្ទះ ការិយាល័យ សណ្ឋាគារ ភោជនីយដ្ឋាន និងសាលារៀន និងមានគ្រឿងបរិក្ខាសង្ហារិមផ្សេងៗ​ ទៀតដែលផលិតចេញពីប្លាស្ទិក កាកអំពៅ និងឫស្សី សម្រាប់អ្នកនាំចូល អ្នកលក់ដុំ អ្នកលក់រាយ និងអ្នក ជំនាញរចនាដែលមកពីបណ្តាប្រទេសផ្សេងៗ។ យោងតាមការបោះពុម្ពផ្សាយលើកចុងក្រោយនៃ ពិព័រណ៍ IHGF Delhi ដែលបានប្រព្រឹត្តទៅក្នុងខែមីនា ឆ្នាំ២០២៣ ព្រឹត្តិការណ៍នេះមានអ្នកទស្សនាជាង ៧០០០នាក់ មកពីបណ្តាប្រទេសជាង ១០០ និងមានអាជីវកម្មសរុបជាទឹកប្រាក់ជាង ៤២៥ លានដុល្លារអាមេរិក។

​ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលព្រឹត្តិការណ៍ខាងលើ សូមអញ្ជើញ លោក លោកស្រី ដែលជាពាណិជ្ជករ និងអ្នកនាំចូល ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមជាអ្នកទស្សនាពិព័រណ៍ឬអ្នកទិញទំនិញពីប្រទេសឥណ្ឌា សូមចុះឈ្មោះចូលរួមតាមរយៈ​​គេហទំព័រ www.ihgfdelhifair.in/register ឬទាក់ទងដោយផ្ទាល់ទៅស្ថានទូតឥណ្ឌាប្រចាំ​នៅរាជធានីភ្នំពេញ តាម​អាសយ​ដ្ឋា​ន​​​​​​​ផ្ទះលេខ៥០​-៥២ ផ្លូវសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ ០២៣​ ២១០ ៩១២/ ០២៣ ២១០ ៩១៣ អ៊ីម៉ែល៖hoc.phnompenh@mea.gov.in​ / ​admn.phnompenh @mea.​gov.​in។ សូមអរគុណ!

ANNOUNCEMENT ៖ The Ministry of Commerce of the Kingdom of Cambodia has the honor to inform all traders, importers and the public that the Export Promotion Council for Handicrafts (EPCH) is organizing the “The 56th Indian Handicrafts & Gifts Fair (IHGF) Delhi Fair (Autumn) 2023” which will be held from 12 – 16 October 2​​​​​​​​023 at the India Expo Centre & Mart, Greater Noida, Delhi NCR., India.

The 56th IHGF Delhi Fair (Autumn) 2023 will present a very contemporary and comprehensive selection with choice of over 2000 product lines and more than 300 trends across 14 distinct furniture product categories for decorating home, office, hotel, restaurant, school and other furniture accessories & fittings made from plastic cane & bamboo for the international importers, wholesalers, retailers and design professionals. The last edition of the IHGF Delhi Fair was held in March 2023, the fair was visited by over 7000 overseas buyers and their representatives from over 100 countries and reported business of over US$ 425 million.

The Ministry of Commerce as a facilitator would like to invite Cambodian traders and importers of which their interest to participate as foreign buyers shall register directly through website www.ihgfdelhifair.in/register or contact directly to the Embassy of India in Phnom Penh via address No.50-52, Samdech Pan Ave, Sangkat Boeng Raing, Khan Daun Penh, Phnom Penh. Tel: 023 210 912/023 210 913 at Email:  hoc.phnompenh@mea.gov.in.

THANK YOU!

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ