សេចក្តីជូនដំណឹងស្ដីពី៖ ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ម៉ោង ០៧:២២ នាទី យប់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្មមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ម៉ាកដែលបានចុះបញ្ជីម៉ាកនៅក្រសួងពាណិជ្ជកម្ម ជ្រាបថា យោងតាមមាត្រា ២១ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ត្រូវធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាក ក្នុងរយៈពេល ១(មួយ) ឆ្នាំ បន្ទាប់ពីខួបលើកទី៥ (ប្រាំ) នៃកាលបរិច្ឆេទចុះបញ្ជីម៉ាក។ នៅពេលម៉ាក​ត្រូវបានចុះបញ្ជីសាឡើង​វិញ ម្ចាស់ម៉ាកត្រូវប្រកាសអំពីការប្រើប្រាស់ម៉ាក ឬមិនបានប្រើប្រាស់ម៉ាករបស់ខ្លួន ក្នុងរយៈពេល ១(មួយ)ឆ្នាំ បន្ទាប់ពីខួបលើកទី៥ (ប្រាំ) នៃកាលបរិច្ឆេទចុះបញ្ជីម៉ាកសាឡើងវិញ។

ក្នុងករណី អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ម៉ាកខកខានមិនបានធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាក ដូចកាលកំណត់ខាងលើ ម៉ាកដែលបានចុះបញ្ជីរួច នឹងត្រូវលុបចេញពីបញ្ជីម៉ាក។

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ  ០២៣ ៨៦៦ ១១៤   សារអេឡិចត្រូនិក៖ Cambodiaip.dip@gmail.com ។

អាស្រ័យដូចបានជម្រាបជូនខាងលើ អ្នកឧកញ៉ា លោកឧកញ៉ា  លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ម៉ាកត្រូវធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាកនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ស្របតាមការកំណត់របស់អនុក្រឹត្យខាងលើ។ សូមអរគុណ!

ព័ត៌មានថ្មីៗ